
ចិន៖សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង់ យី នៅថ្ងៃទី ២៤ ខែឧសភា បានថ្លែងនៅក្រុងប៉េកាំងថា ចិននិងអាមេរិកសុទ្ធតែត្រូវមានទំនួលខុសត្រូវសំខាន់ចំពោះពិភពលោក ហេតុនេះហើយគួរតែដោះស្រាយទំនាក់ទំនងទ្វេភាគីក្នុងអាកប្បកិរិយាមានទំនួលខុសត្រូវចំពោះមនុស្សជាតិ ។
នៅថ្ងៃដដែល កិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ បានបើកធ្វើសន្និសីទសារព័ត៌មាន ។ ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោក វ៉ាង យីបានលើកឡើងថា ចិននិងអាមេរិកសុទ្ធតែត្រូវមានទំនួលខុសត្រូវសំខាន់ចំពោះពិភពលោក ហេតុនេះគួរតែដោះស្រាយទំនាក់ទំនងទ្វេភាគីក្នុងអាកប្បកិរិយាមានទំនួលខុសត្រូវចំពោះមនុស្សជាតិ ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសអាមេរិក ដើម្បីបង្កើតទំនាក់ទំនងរវាងចិននិងអាមេរិកប្រកបដោយភាពសម្របសម្រួល កិច្ចសហប្រតិបតិ្តការនិងស្ថិរភាព ក្នុងស្មារតីមិនប៉ះទង្គិចគ្នា មិនបដិបក្ខគ្នា គោរពគ្នាទៅវិញទៅមក ធ្វើកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ។
ទាក់ទិននឹងបច្ចុប្បន្នភាពនិងអនាគតនៃទំនាក់ទំនងរវាងចិននិងអាមេរិក លោក វ៉ាង យីបានលើកឡើងថា ប្រទេសចិនបានផ្តួចផ្តើមគំនិតជាប់រហូតថា ប្រទេសចិនចិននិងអាមេរិកមានទំនាក់ទំនងល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ការធ្វើបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង នេះជាការបូកសរុបពីមេរៀននិងបទពិសោធន៍រាប់សិបឆ្នាំកន្លងមក វាមានតម្លៃសម្រាប់ភាគីទាំងពីរចងចាំជារៀងរហូត ។ តាមពិត ចិននិងអាមេរិកពិតជាមានការខ្វែងគំនិតគ្នាលើចំណុចជាច្រើនមែន ប៉ុន្តែនេះមិនមែនមានន័យថាគ្មានឱកាសធ្វើកិច្ចសហប្រតិបតិ្តការនោះឡើយ ។ ព្រមជាមួយគ្នាដែរ ប្រទេសចិនក៏ចាំបាច់ត្រូវគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន គាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនក្នុងការអភិវឌ្ឍ ក៏ដូចជាគាំពារតួនាទីនិងសេចកី្តថ្លៃថ្នូររបស់ប្រជាជនចិនដែលទទួលបានតាមរយៈការតស៊ូយ៉ាងលំបាកលំបិនផងដែរ ៕នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន៕