Cctimesw1140xh150cm copy

កម្ពុជាលើកលែង«កាតព្វកិច្ចពាក់ម៉ាស»នៅទីសាធារណៈនៅទូទាំងប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២៦ មេសានេះ បានប្រកាសជាសាធារណៈអំពីការលើកលែង "កាតព្វកិច្ចពាក់ម៉ាស" នៅទីសាធារណៈក្នុងទូទាំងប្រទេសកម្ពុជា។ការសម្រេចនេះក្នុងគោលបំណងកាត់បន្ថយរាល់ការចំណាយរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ។

យោងតាមសារជាសំឡេង សម្តេច ហ៊ុន សែន បានពន្យល់ថា ការដកចេញនូវវិធានការពាក់ម៉ាសទៅតាមទីសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា អត្រាឆ្លងជំងឺកូវីដ១៩ ក្នុងអត្រាទាបបំផុត ទោះបីជាកម្ពុជាបានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយមានប្រជាពលរដ្ឋជាច្រើនលេងកម្សាន្ត ដោយមិនមានការពាក់ម៉ាស់ ឬរក្សាគម្លាតក៏ដោយ។

តែយ៉ាងណាក្តីសម្តេច ហ៊ុន សែន លើកទឹកចិត្តឱ្យមានការពាក់ម៉ាស់ នៅកន្លែងដែលមានការសង្ស័យ ឬកន្លែងដែលមានមនុស្សច្រើន។ កន្លែងដែលធ្លាប់បានអនុវត្តតាមស្តង់ដាររបស់ក្រសួង ដូចជាភោជនីយដ្ឋានជាដើម ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួង។ហើយសម្តេចសង្ឃឹមថា ពលរដ្ឋខ្មែរនឹងបានរំដោះខ្លួនចេញពីការលំបាកដោយការចំណាយក្នុងការទិញម៉ាស ដែលជំនួសនូវការចាក់វ៉ាក់សាំង។

ដើម្បីធានានូវភាពរឹងមាំនៅការសម្រេចនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន អំពាវនាវចំពោះប្រជាពលរដ្ឋទៅទទួលយកវ៉ាក់សាំងដូសទី៣ និង ដូសជំរុញ តាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។សម្រាប់សម្តេច បានពិនិត្យឃើញថា ការចាក់វ៉ាក់សាំងដូសទី៣នៅអប្បបរមាកម្រិតទាបបំផុតនៅក្នុងប្រទេសកម្ពុជាដែលទាមទារឱ្យប្រជាពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំង២ដូសមកហើយ គឺបន្តចាក់ដូសទី៣៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង