Yearendyearend1140x150

កម្ពុជាគាំទ្រចិនក្នុងការកែលម្អប្រព័ន្ធច្បាប់តំបន់រដ្ឋបាលហុងកុង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្ររដ្ឋាភិបាលចិន ចំពោះការសម្រេចបង្កើត និងកែលម្អប្រព័ន្ធច្បាប់ និង យន្តការអនុវត្តច្បាប់សម្រាប់តំបន់រដ្ឋបាលពិសេសហុងកុង ដែលត្រៀមនឹងអនុម័តក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ដល់ប្រជាពលរដ្ឋរស់នៅទីក្រុងហុងកុង។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជក់ប្រាប់សារព័ត៌មានFresh News ថា មូលហេតុដែលកម្ពុជាគាំទ្រចិនគឺឈរនូវ៣ចំណុច រួមមាន ទី១៖ ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ «ចិនមួយ» ហើយចាត់ទុកកិច្ចការរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។

ទី២៖ សេចក្តីសម្រេចរបស់សភាប្រជាជនចិនលើការបង្កើត និងកែលម្អប្រព័ន្ធច្បាប់ និងយន្តការអនុវត្តច្បាប់សម្រាប់តំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីរក្សាសន្តិសុខ និងអធិបតេយ្យភាពជាតិ ដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញចិន និងច្បាប់មូលដ្ឋានរបស់ហុងកុង គឺជាសិទ្ធិអធិបតេយ្យរបស់ចិនក្នុងនាមជាប្រទេសឯករាជ្យ។ ទី៣៖ កម្ពុជាប្រាជ្នាចង់ឃើញតំបន់រដ្ឋបាលពិសេសហុងកុង បន្តមានវឌ្ឍនភាព និងវិបុលភាព ក្នុងសុខសន្តិភាព ស្ថិរភាព ភាពសុខដុម និងគ្មានការជ្រៀតជ្រែកពីបរទេស។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា សន្តិសុខជាតិជាមូលដ្ឋានគ្រឹះដ៏សំខាន់់ដើម្បីការពារស្ថេរភាពប្រទេសជាតិ។ ការការពារសន្តិសុខជាតិសមស្របនឹងប្រយោជន៍របស់ជនជាតិចិនទូទំាងប្រទេស ក្នុងនោះរាប់បញ្ចូលជនរួមជាតិហុងកុងផងដែរ។ កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១៩ នៃបក្សកុម្មុយនិស្តចិនបានលើកឡើងយ៉ាងច្បាស់ថា៖“នឹងបង្កើតនិងបំពេញបន្ថែមប្រព័ន្ធច្បាប់និងយន្តការអនុវត្តដើម្បីការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង”។ តំបន់រដ្ឋបាលពិសេសហុងកុងជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានរបស់សាធារណរដ្ឋប្រជាមានិតចិន។

បើតាមស្ថានទូតសភាប្រជាជនទូទាំងប្រទេសចិនជាស្ថាប័នអំណាចកំពូលបំផុត។ ដោយផ្អែកលើស្ថានភាព និង សេចក្តីតម្រូវការថ្មី សភាប្រជាជនទូទាំងប្រទេសចិនប្រើប្រាស់អំណាចដែលរដ្ឋធម្មនុញ្ញប្រគល់ជូន ហើយបង្កើតនិងបំពេញបន្ថែមប្រព័ន្ធច្បាប់និងយន្តការអនុវត្តពីថ្នាក់ជាតដើម្បីការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុងិ ដើម្បីប្រកាន់ភ្ជាប់និងបំពេញបន្ថែមប្រព័ន្ធគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ វាពិតមានភាពចាំបាច់យ៉ាងខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង