Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកជំនាញ៖ចង់បង្កើតអាជីវកម្មត្រូវតែមានចំណេះដឹង ជំនាញ បទពិសោធន៍ និងហិរញ្ញវត្ថុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ

ភ្នំពេញ៖ ស្របពេលដែលរដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញ ចំពោះពលរដ្ឋដែលមានបំណងបើករបរអាជីវកម្មគឺត្រូវមានធាតុសំខាន់មួយចំនួន។ ជាក់ស្តែងការប្រកបរបរអាជីវកម្មមួយបានដោយរលូន គឺត្រូវមានចំណេះដឹង មានជំនាញ បទពិសោធន៍ ធនធានហិរញ្ញវត្ថុគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងចាត់ចែងអាជីវកម្ម និងដឹងពីប្រភេទអាជីវកម្មដែលខ្លួនស្រឡាញ់ និងចង់ធ្វើ។ នេះបើតាមការលើកឡើងរបស់លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ។

លោក ង៉ែត ជូ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ជារួមការប្រកបអាជីវកម្មមិនមានវិស័យណាដែលអាចធានាបាននូវស្ថេរភាព ឬប្រាក់ចំណេញជាក់លាក់បាននោះទេ ប្រសិនបើយើងមិនមានចំណេះដឹង មានជំនាញបទពិសោធន៍ ធនធានហិរញ្ញវត្ថុគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងចាត់ចែងប្រភេទអាជីវកម្មដែលខ្លួនចង់ធ្វើ។

លោក ង៉ែត ជូ បានឲ្យដឹងថា សម្រាប់ពលរដ្ឋមិនមានធនធានច្រើន ប៉ុន្តែចង់ប្រកបអាជីវកម្ម កត្តាសំខាន់ទីមួយមុខរបរដែលចង់ធ្វើត្រូវមានចំណេះដឹង ជំនាញ បទពិសោធន៍ ច្បាស់លាស់ យល់ដឹងពីអំពីទីផ្សារ ហើយយើងអាចជ្រើសរើសមុខរបរទៅតាមលទ្ធភាពធនធានហិរញ្ញវត្ថុរបស់ខ្លួន។ បច្ចុប្បន្នមានរបរខ្នាតតូចជាច្រើន ប្រសិនបើពលរដ្ឋដែលមានជំនាញអាចធ្វើបាន ហើយត្រូវការដើមទុនមិនច្រើនទេ សំខាន់ត្រូវមានចំណេះដឹង ជំនាញ បទពិសោធន៍។

លោក ង៉ែត ជូ បានបញ្ជាក់ថា ជាទូទៅរបរអាជីវកម្មណាក៏មានហានិភ័យដែរ គ្រាន់តែតិចឬច្រើន។ កាលណាមានចំណេះដឹង ជំនាញ បទពិសោធន៍ ច្បាស់លាស់ នោះហានិភ័យក៏ធ្លាក់ចុះដែរ ប៉ុន្តែប្រសិនបើមិនមានចំណេះដឹងនិងជំនាញ បទពិសោធន៍គឺប្រឈមនឹងហានិភ័យខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង