Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលកម្ពុជាឱ្យពលរដ្ឋ«តាមដានសុខភាព»ក្រោយចប់ចូលឆ្នាំថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១៨ មេសានេះ បានចេញការអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវតាមដានសុខភាពរបស់ខ្លួន ហេីយប្រសិនបេីលោកអ្នកមានការសង្ស័យ សូមធ្វេីតេស្តរហ័ស ឫទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នក។ការអំពាវនាវនេះ ធ្វើឡើងភ្លាមៗក្រោយពីពិធីចូលឆ្នាំខ្មែរបានបិទបញ្ចប់ដោយមានពលរដ្ឋដើរកម្សាន្តប្រមាណជាង៥លាននាក់។

រយៈពេលចូលឆ្នាំ៣ថ្ងៃមកនេះ ក្រសួងសុខាភិបាលកម្ពុជាមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡេីយទេ ព្រោះទេីបតែបញ្ចប់ដែលត្រូវរងចាំ និង បន្តពិនិត្យមេីលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយ រហូតដល់ដំណាច់ខែមេសានេះ។នេះបើយោងតាមក្រសួងសុខាភិបាល។

បើតាមក្រសួងសុខាភិបាល ការទទួលខុសត្រូវរបស់បុគ្គល និង សហគមន៍នាពេលនេះ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារនិមួយៗ ហេីយប្រសិនបេីមានការសង្ស័យក្រសួងលើកទឹកចិត្តសូមធ្វេីតេស្តរហ័ស ឫទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះ ហើយបេីលទ្ធផលបង្ហាញ វិជ្ជមានកូវីដ-១៩ និង បេីក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ និង ថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក។ 

ក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា បេីមានរោគសញ្ញាសង្ស័យថា វិវត្តន៍ទៅធ្ងន់ធ្ងរត្រូវប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំសង្ងំនៅផ្ទះ ដែលអាចស្លាប់បាត់បង់ជីវិត ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និង ក្រុមគ្រូពេទ្យដែលនៅតំបន់លោកអ្នករស់នៅ ដេីម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា។

គួរបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និង ថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត កំណើនភ្ញៀវទេសចរចេញដើរលេងកម្សាន្តនៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក។រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកចូលឆ្នាំខ្មែរឆ្នាំនេះ គឺជាការតេស្តនៃបើកប្រទេសឡើងវិញដោយពេញលេញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង