Yearendyearend1140x150

ចិនប្រកាសគាំពារតំបន់«ហុងកុង និងម៉ាកាវ»ឱ្យនៅស្ថិរភាពយូរអង្វែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ រដ្ឋាភិបាលមជ្ឈិមចិននឹងអនុវត្តដោយគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវនូវគោលការណ៍”ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” “ពលរដ្ឋហុងកុងគ្រប់គ្រង់ហុងកុង” “ពលរដ្ឋម៉ាកាវគ្រប់គ្រងម៉ាកាវ” និងស្វ័យភាពខ្ពស់បង្កើតនិងធ្វើឱ្យពេញលេញនូវច្បាប់ និងយន្តការអនុវត្តដែលតំបន់រដ្ឋបាលពិសេសគាំពារសន្តិសុខជាតិ អនុវត្តទំនួលខុសត្រូវផ្នែករដ្ឋធម្មនុញ្ញនៃរដ្ឋបាលតំបន់រដ្ឋបាលពិសេស គាំទ្រតំបន់ហុងកុង និងម៉ាកាវអភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវភាពរស់នៅរបស់ប្រជាជន រួមបញ្ជូលឱ្យបានកាន់តែល្អក្នុងស្ថានភាពទូទៅនៃការអភិវឌ្ឍជាតិ គាំពារតំបន់ហុងកុង និងម៉ាកាវឱ្យរក្សាភាពរុងរឿងនិងស្ថិរភាពក្នុងរយៈពេលយូរអង្វែង។នេះបើយោងតាមរបាយការណ៍ការងាររដ្ឋាភិបាលដែលត្រូវលើកជូនមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនពិនិត្យពិភាក្សាកាលពីថ្ងៃទី២២ខែឧសភា។

ក្នុងរបាយការណ៍បានរំលឹកឡើងវិញនូវគោលនយោបាយរបស់ចិនដីគោកចំពោះចិនតៃវ៉ាន់ ដោយបានគូសបញ្ជាក់ថា ត្រូវធ្វើឱ្យពេញលេញ និងជំរុញការចាត់ចែងខាងប្រព័ន្ធនិងគោលនយោបាយ និងវិធានការសម្រាប់កិច្ចសហប្រតិបត្តិការនិងការផ្លាសប្តូររវាងត្រើយទាំងសងខាង ធ្វើឱ្យស៊ីជម្រៅនូវការរួមបញ្ជូលគ្នានិង ការអភិវឌ្ឍនៃត្រើយទាំងសងខាង និង ធានាដល់សុខុមាលភាពរបស់បងប្អូនរួមជាតិ តៃវ៉ាន់ សាមគ្គីជាមួយបងប្អូនរួមជាតិតៃវ៉ានយ៉ាងទូលំទូលាយដើម្បីរួមគ្នាប្រឆាំងនឹង”តៃវ៉ានឯករាជ្យ ” ជំរុញការបម្រែបម្រួលជាតិ ក៏ដូចជា បង្កើតអនាគតដ៏ល្អប្រសើរនៃការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង