Cctimesw1140xh150cm copy

នាយការិយាល័យចរាចរណ៍ជើងគោកម្នាក់ត្រូវអស់តំណែង ក្រោយផឹកស្រវឹងជេរអភិបាលខេត្ត

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកវរសេនីយ៍ឯក រ៉ុ សុវិជ្ជា ត្រូវបានបញ្ឈប់ពីមុខតំណែងជា នាយការិយាល័យចរាចរណ៍ជើងគោកខេត្តកំពង់ធំ នៃស្នងការនគរបាល ខេត្តកំពង់ធំ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក រ៉ុ សុវិជ្ជា ត្រូវបានបញ្ឈប់ពីមុខតំណែងជា នាយការិយាល័យចរាចរណ៍ជើងគោកខេត្តកំពង់ធំ នៃស្នងការនគរបាល ខេត្តកំពង់ធំ។ ការបញ្ឈប់នេះគឺដោយសារតែលោក រ៉ុ សុវិជ្ជា បានផឹកស្រាស្ររឹងជោកជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់បណ្តាលឱ្យខូចខាត ហើយនឹងការជេរប្រមាទទៅអភិបាលខេត្តកំពង់ធំ។នេះបើតាមសេចក្តីប្រកាសរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងសេចក្តីប្រកាសក្រសួងមហាផ្ទៃ បានតម្រូវឱ្យលោកវរសេនីយ៍ឯក រ៉ុ សុវិជ្ជា ត្រូវបង្ហាញខ្លួនជាប្រចាំនៅម៉ោងធ្វើការរហូតមានការសម្រេចថ្មី។

លោក រុំ សុវិជ្ជា ជានាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោកត្រូវបានគេចោទបានផឹកស្រាស្ររឹងជោកជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។មន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា នៅទីតាំកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង