Cctime 6monthsfree desktop
Cc times  web banner kh (2)

ធនាគារព្រីនស៍បោះទុនវិនិយោគបន្ថែម៣៥លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ធនាគារ ព្រីនស៍ ម.ក នៅថ្ងៃទី ៧ មេសា​ បានដាក់ទុនវិនិយោគបន្ថែមចំនួន ៣៥លានដុល្លារ សរុបចំនួន ៥០លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។ ធនាគារ ព្រីនស៍ ពិតជាមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់នេះ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ ធនាគារ ព្រីនស៍ គឺជាក្រុមហ៊ុនដាក់ទុនវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានាTIA ដំបូងគេបង្អស់ ហើយបច្ចុប្បន្នក៏ជាអ្នកដាក់ទុនវិនិយោគធំជាងគេផងដែរ។

រួមគ្នាជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និង ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ពិធីចុះហត្ថលេខាមួយនេះត្រូវបានធ្វើឡើងសម្រាប់ការដាក់ទុនវិនិយោគបន្ថែមចំនួន ៣៥ លានដុល្លារលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមជាសាក្សី ពីសំណាក អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC & ក្រុមហ៊ុន CAIC និងអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រងនៃធនាគារ ព្រីនស៍ និងលោក វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងនៃក្រុមហ៊ុន CAIC ព្រមទាំងមានវត្តមាននាយក និងអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ ក្រុមហ៊ុនOCIC ក្រុមហ៊ុនCAIC និងធនាគារ ព្រីនស៍ ផងដែរ។

សញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) គឺជាសញ្ញាបណ្ណសាជីវកម្មឯកជន ដែលចេញដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “យើងពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាផ្នែកមួយនៃសមិទ្ធផលដ៏អស្ចារ្យនេះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ធនាគារ ព្រីនស៍ បានបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យជាច្រើនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយនឹងភាពវិជ្ជមាននៃពាណិជ្ជកម្មពិភពលោក និងការធ្វើដំណើរអន្តរជាតិ យើងរំពឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់អ្នកធុរកិច្ច និងការធ្វើដំណើរកម្សាន្តមកទស្សនានៅកម្ពុជា។ វាក៏នឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចរបស់យើង ការគាំទ្រពាណិជ្ជកម្ម និងការបង្កើតឱកាសការងារបន្ថែមទៀត ដែលនឹងជំរុញឱ្យកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង»។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រងនៃធនាគារ ព្រីនស៍ ក៏បានចែករំលែកផងដែរថា “ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុធំមួយ ដែលរីកចម្រើនលឿនបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងមូលដ្ឋានដើមទុនដ៏រឹងមាំ ធនាគារ ព្រីនស៍ មានបំណងចូលរួម និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង តាមរយៈ ការវិនិយោគឡើងវិញ និងសេវាសហគមន៍។ នៅធនាគារ ព្រីនស៍ យើងមិនត្រឹមតែខិតខំប្រឹងប្រែងបន្ថែមដើម្បីនាំយកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់ អតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីគាំទ្រដល់សេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងទាំងមូល»។

ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ ធនាគារ ព្រីនស៍ មិនត្រឹមតែមានបំណងក្លាយជាធនាគារជម្រើសទីមួយក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ យើងក៏បានធ្វើការកែលម្អ និងអភិវឌ្ឍផលិតផល ព្រមទាំងសេវាកម្មធនាគារប្រកបដោយភាពច្នៃប្រឌិត ឥតឈប់ឈរផងដែរ ដើម្បីបំពេញតម្រូវការស្របតាមប្រភេទអតិថិជនផ្សេងៗគ្នារបស់យើង។ បន្ទាប់ពីបើកប្រតិបត្តិការជាធនាគារពាណិជ្ជពេញលេញ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨មកទល់ពេលបច្ចុប្បន្ន ទ្រព្យសកម្មសរុបរបស់ធនាគារ ព្រីនស៍ មានចំនួនជាង 800លានដុល្លារអាមេរិក ជាមួយនឹងសាខាចំនួន៣២       ទីតាំងម៉ាស៊ីនអេធីអឹមចំនួន៧៩ និងអតិថិជនចំនួនជាង៨០,០០០នាក់ ដែលកំពុងបន្តកើនឡើងយ៉ាងខ្លាំងខ្លា។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងសេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈ 1800 20 8888។ 


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង