Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ក្រសួងអប់រំ យកថ្ងៃ ១៤ កុម្ភៈ ជាថ្ងៃរៀបចំបាឋកថា “អប់រំផ្លូវចិត្ត”

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងយកថ្ងៃ ១៤ កុម្ភៈ ដើម្បីរៀបចំពិធីបាឋកថាស្ដីពី «ការរក្សាសុខភាពផ្លូវចិត្តតាមលំនាំព្រះពុទ្ធសាសនា» ដើម្បីជាការក្រើនរំឮក អប់រំផ្លូវចិត្តបន្ថែមដល់សិស្សានុសិស្ស កុំឱ្យមានការភ្លើតភ្លើនប្រាសចាកពីប្រពៃណី នៅក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ខាងមុខនេះ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា លោក រស់ សុវាចា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា៖ នៅថ្ងៃ១៤ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ២ រសៀល នៅវិទ្យាស្ថានជាតិអប់រំ ក្រសួងអប់រំគ្រោងនឹងរៀបចំ បាឋកថាស្ដីពី«ការរក្សាសុខភាពផ្លូវចិត្ត តាមលំនាំព្រះពុទ្ធសាសនា» ដោយនិមន្ត ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្ដាំ វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង និងក្រោមអធិបតីរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ហើយនឹងផ្សាយផ្ទាល់ជូនសាធារណជន តាមបណ្ដាយសង្គមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។

ការរៀបចំនេះ ធ្វើឡើងដើម្បីជាការក្រើនរំឮក អប់រំផ្លូវចិត្តបន្ថែមដល់សិស្សានុសិស្ស កុំឱ្យមានការភ្លើតភ្លើនប្រាសចាកពីប្រពៃណី នៅក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ខាងមុខនេះ។

មិនខុសពីឆ្នាំមុនៗ នៅឆ្នាំ២០២០នេះ ក្រសួងអប់រំនៅតែបន្តកិច្ចសហការវិជ្ជមានកម្រិតខ្ពស់ទៅលើការងារកំណែទម្រង់យុវជន និង កីឡា។ ដោយឡែក ទាក់ទងនឹងទិវា ១៤ កុម្ភៈនេះ ជាថ្ងៃមួយក្នុងចំណោមថ្ងៃផ្សេងទៀតទាក់ទង នឹងប្រតិទិនការងារប្រចាំឆ្នាំរបស់ក្រសួងអប់រំ មានន័យថា សាលាបើករៀនជាធម្មតា បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្សគ្រប់កម្រិតសិក្សា មករៀនជាធម្មតា ឆ្លៀតពេលតែពេលទំនេរ ចន្លោះម៉ោងសិក្សា ចន្លោះម៉ោងបំពេញការងារ ពួកគាត់អាចចូលរួមការងារសង្គមនានាបាន។នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងអប់រំ។

ក្រសួងអប់រំ យុវជន និង កីឡា ក៏បានអំពាវនាវដល់មន្ទីរអប់រំរាជធានីខេត្ត ក៏ដូចជាគណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធចូលរួមបន្តពង្រឹង និងអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុង និងច្បាប់នានាដែលបានដាក់ចេញកន្លងមក និង សូមគោរពថ្លែងអំណរគុណទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺ តួអង្គសិស្សានុសិស្ស ដែលបានចូលរួមគោរពតាមបទបញ្ជាផ្ទៃក្នុង ក៏ដូចជាការបន្តគោរពស្មារតីតម្រូវការសិក្សា និងមករៀនជាធម្មតាក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង