Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ព្រលានយន្តហោះសៀមរាបអង្គរសម្រេចការសាងសង់ជាមធ្យមបាន២២%គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

សៀមរាប៖ អាកាសយានដ្ឋានថ្មីនៃទឹកដីខេត្តសៀមរាប ដែលគ្របដណ្តប់លើផ្ទៃដីទំហំជាង ៧០០ ហិកតា ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម សម្រេចការសាងសង់បានជាមធ្យម ២២% គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បើទោះបីជាមានការយឺតយ៉ាវយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនAIAI (Angkor International Airport Investment (Cambodia) Co., Ltd) នៅតែប្ដេជ្ញាចិត្តក្នុងការជម្រុញ និងពន្លឿនប្រព័ន្ធការងាររបស់ខ្លួនទាំង យប់ ទាំងថ្ងៃ ដើម្បីឱ្យគម្រោងសាងសង់ព្រលានយន្តហោះខេត្តសៀម រាប នេះបានបញ្ចប់ទៅតាមផែនការ។

យោងតាមកម្មវិធីកាងារដែលក្រុម ហ៊ុនទើបធ្វើបច្ចុប្បន្នកម្មរួច បានបង្ហាញឲ្យឃើញថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ គ្រោងនឹងបញ្ចប់ចុងខែមីនា ឆ្នាំ២០២៣ខាងមុខ គឺមានរយ:ពេលសរុប ៣៦ខែ ឬ៣ឆ្នាំ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន ពាក់កណ្តាលខែមីនា ឆ្នាំ២០២០។ បន្ទាប់មកគឺត្រូវការរយៈពេលពី៦ខែទៅ៧ខែបន្ថែមទៀត ដើម្បីរៀបចំធ្វើតេស្តដំណើរ និងបំពេញ បែបបទប្រតិបត្តិការរបស់ខ្លួនដើម្បីទទួលនូវវិញ្ញាប័នប័ត្រ ក៏ដូចជាអាជ្ញាប័ន ពីអាជ្ញាធរពាក់ព័ន្ធ ដូចនេះប្រហែលជានៅក្នុងខែ១០ ឬខែ១១ នៃឆ្នាំ២០២៣ ទើបអាកាសយានដ្ឋាននេះអាចដាក់ឱ្យដំណើរការសាកល្បងបាន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា។

ជាមួយគ្នានេះ បន្ទាប់ពីដំណាក់កាលទី១ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានសមត្ថអាចទទួលយន្តហោះរហូតដល់ប្រភេទកូដអុី (Code E: A-340-300, A-350-900 and B777-200/300ER, B747-300-400..) ចំនួន៣៨ចំណត អាចទទួលអ្នកដំណើរបាន (២០២៣) ចំនួន៧លាននាក់/ឆ្នាំ និងទំនិញតាមផ្លូវអាកាស(២០២៣) ១០,០០០តោន/ឆ្នាំ។ នេះបើតាមរបាយការណ៍។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានវិនិយោគដោយក្រុមហ៊ុនAIAI (Angkor International Airport Investment (Cambodia) Co., Ltd) ហើយគ្រោងចំណាយទុនវិនិយោគសរុបប្រមាណ ៨០០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧៥ភាគរយជាពលករខ្មែរ។

ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងអាចដាក់ដំណើរការសាកល្បង ជាលើកដំបូងនៅអំឡុងខែតុលា ឆ្នាំ២០២៣៕

រូបភាព៖ ហ៊្វេសប៊ុកផេក Samdech Hun Sen, Cambodian Prime Minister 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង