កំពង់ស្ពឺ៖ ក្រសួងវប្បធម៌ បានសម្រេចអនុញ្ញាតឱ្យរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ(២០២០-២០២១) ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
ទីលានប្រណាំងស្ថិតនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។