
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេចរដើរកម្សាន្តច្រើន ទោះបីជាតម្លៃសាំងឡើងថ្លៃក្ដី។ ជាក់ស្ដែង គិតត្រឹមពេលនេះ បន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តធំៗដូចជា សៀមរាប, ព្រះសីហនុ និងតំបន់ឆ្នេរ មានការកក់ស្នាក់នៅជាបន្ដបន្ទាប់។
ក្រសួងទេសចរណ៍ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះនឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន ទោះបីជាសាំងឡើងថ្លៃក៏ដោយ ប្រជាពលរដ្ឋនឹងសន្សំសំចៃ ដោយប្ដូរឥរិយាបទក្នុងការប្រើប្រាស់រថយន្ដដើរកម្សាន្តជាក្រុម ដើម្បីកាត់បន្ថយថ្លៃធ្វើដំណើរ។ ជាក់ស្ដែងគិតត្រឹមថ្ងៃនេះ មានការកក់សណ្ឋាគារជាច្រើនមានក្នុងខេត្តសៀមរាប, មណ្ឌលគីរី, ក្រុងព្រះសីហនុ និងតំបន់ឆ្នេរជាដើម។
គួរបញ្ជាក់ថា តាមរបាយការណ៍ស្ថិតិទេសចរត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុបចំនួន១៥១.៦៨០នាក់កើនឡើង១១៤ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០២១។ ក្នុងនោះតាមផ្លូវអាកាសមានចំនួន៨៦.៥៨៨នាក់កើនឡើង១៥៨.២ភាគរយ,ផ្លូវគោកមានចំនួន៦៣.០៤៨នាក់ កើនឡើង៦៨.៧ភាគរយ និងផ្លូវទឹកមាន២.០៤៤នាក់៕