
ភ្នំពេញ៖ ការផ្សាយពាណិជ្ជកម្មតាមក្រុមហ៊ុនហ្វេសប៊ុក ឬមេតា (Meta) នៅកម្ពុជា នឹងគិតពន្ធ១០%ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះតទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដោយសារការអនុវត្តពន្ធលើតម្លៃបន្ថែម (VAT) នៅកម្ពុជា ក្រុមហ៊ុនហ្វេសប៊ុកដែលមានឈ្មោះថ្មីថា មេតា (Meta) តម្រូវឱ្យគិតពន្ធលើតម្លៃបន្ថែមលើការលក់ការផ្សាយពាណិជ្ជកម្មដល់អ្នកផ្សាយ ដោយមិនគិតពីថាតើអ្នកកំពុងទិញការផ្សាយពាណិជ្ជកម្មសម្រាប់គោលបំណងអាជីវកម្ម ឬផ្ទាល់ខ្លួននោះទេ។
អ្នកផ្សាយពាណិជ្ជកម្មទាំងអស់ដែលប្រើប្រាស់ប័ណ្ណឥណទានជាមួយប្រទេសអាជីវកម្មនៃប្រទេសកម្ពុជានឹងត្រូវគិតប្រាក់បន្ថែម ១០ភាគរយ លើសេវាកម្មផ្សាយពាណិជ្ជកម្មដែលបានទិញចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២២។
ប្រសិនបើអ្នកបានចុះបញ្ជីអាករលើតម្លៃបន្ថែម (VAT) និងផ្តល់លេខសម្គាល់អត្តសញ្ញាណពន្ធ(VAT TIN) របស់អ្នក នោះលេខសម្គាល់អត្តសញ្ញាណពន្ធ(VAT TIN) របស់អ្នកនឹងបង្ហាញនៅលើបង្កាន់ដៃផ្សាយពាណិជ្ជកម្មរបស់អ្នក។
យោងតាមការណែនាំដែលចេញដោយអាជ្ញាធរពន្ធដារកម្ពុជា ក្នុងករណីដែលអ្នកមានសិទ្ធិយកពន្ធអាករលើតម្លៃបន្ថែម(VAT)មកវិញ វាអាចជួយអ្នកក្នុងការយក VAT ដែលអ្នកបានបង់ទៅអាជ្ញាធរពន្ធកម្ពុជា ប្រសិនបើអ្នកជាអាជីវកម្មដែលបានចុះបញ្ជីពន្ធអាករលើតម្លៃបន្ថែម(VAT) នៅក្នុងប្រទេសកម្ពុជា៕