ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសអនុញ្ញាតឲ្យភ្ញៀវបរទេសមកពីប្រទេសចំនួន៦ អាចចូលមកប្រទេសកម្ពុជាឡើងវិញ។
គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាថ្មីមកកាន់កម្ពុជា ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេសមកពីប្រទេសចំនួន៦ចូលមកក្នុងប្រទេសកម្ពុជា។ប្រទេសទាំង៦នោះ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ។
ការអនុញ្ញាតឱ្យភ្ញៀវបរទេស មកពីប្រទេសនេះ ចូលមកកម្ពុជាឡើងវិញ ធ្វើឡើងតាមចំណារឯកភាព និងអនុសាសន៍សម្តេច ហ៊ុន សែន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ និង យោងតាមការវិវត្តន៍សភាពការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩។

