
ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ក.អ តែងតែចូលរួមយ៉ាងសកម្មដើម្បីលើកកម្ពស់ស្រ្តីក្នុងសង្គម ដោយការផ្តល់នូវឪកាសការងារជាច្រើនកន្លែងសម្រាប់ស្រ្តីនៅក្នុងស្ថាប័នការងារ និងជាពិសេសតាមរយៈការផ្តល់ហិរញ្ញប្បទាន ដែលជាឥណទានសម្រាប់សហគ្រិនស្រ្តីវៃឆ្លាត ព្រមទាំងមានការធានាឥណទានបន្ថែមពីសារជីរកម្មធានាឥណទានកម្ពុជា(CGCC)។ ឥណទានសហគ្រិនស្រ្តីវៃឆ្លាត របស់ធនាគារ កាណាឌីយ៉ា ផ្តល់ជូនដល់សហគ្រិនជាស្រ្តីក្នុងការពង្រីកអាជីវកម្ម ដែលភ្ជាប់មកជាមួយនូវលក្ខខណ្ឌពិសេសៗជាច្រើនដូចជា៖
ទទួលបានទំហំឥណទានរហូតដល់ ៥០ម៉ឺនដុល្លារអាមេរិក ឬសមមូលប្រាក់រៀល,ឥណទានមានរយៈពេលវែងរហូតដល់ ១០ឆ្នាំអត្រាការប្រាក់ទាបចាប់ពី ៨% ក្នុងមួយឆ្នាំ និង ទទួលបានឥណទានដោយមានការធានាពីសារជីវកម្មធានាឥណទានកម្ពុជា( CGCC) និងអត្ថប្រយោជន៏ជាច្រើនជាច្រើនទៀត។
ការផ្តល់ជូនឥណទាននេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ កាណាឌីយ៉ា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងសង្គម ជាពិសេសក្នុងការប្រកបអាជីវកម្ម។
លក្ខខណ្ឌក្នុងការស្នើសុំឥណទានសហគ្រិនស្រ្តីវៃឆ្លាតៈ
ស្ត្រីដែលជាម្ចាស់ភាគហ៊ុននៅក្នុងអាជីវកម្ម
ជាស្ត្រីដែលមានសិទ្ធសម្រេចនៅក្នុងអាជីវកម្ម
ជាស្ត្រីដែលតំណាង ឬឈរឈ្មោះអោយអាជីវកម្ម
អាជីវកម្មដែលមានបុគ្គលិកច្រើនជាស្រ្តី
លោកអ្នកអាចអញ្ជើញមកស្នើសុំឥណទានសហគ្រិនស្រ្តីវៃឆ្លាត នៅគ្រប់សាខានៃធនាគារ កាណាឌីយ៉ា ទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ ០២៣ ៨៦៨ ២២២។