
ព្រះសីហនុ៖ ឧស្ម័នធម្មជាតិរាវ(LNG)ចំនួន៥ធុង បានចេញដំណើរពីកំពង់ផែភាគខាងជើងនៃប្រទេសចិន បានមកដល់កំពង់ផែក្រុងព្រះសីហនុប្រទេសកម្ពុជាហើយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។នេះជាលើកដំបូងហើយដែលប្រទេសចិនបាននាំចេញឧស្ម័នធម្មជាតិរបស់ខ្លួនចូលមកទីផ្សាររបស់កម្ពុជាដោយមានការសហការគ្នារវាងក្រុមហ៊ុនCNOOC Gas Power Group Co., Ltd ក្នុងប្រទេសចិន និងក្រុមហ៊ុនCambodian Natural Gas Co., Ltd ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន CNOOC Gas Power Group Co., Ltd បានចាប់យកឱកាសថ្មីនៃ“ការចេញទៅក្រៅប្រទេស” ក៏បានសម្រេចនូវគម្រោងយុទ្ធសាស្ត្រក្នុងអាស៊ីអាគ្នេយ៍ ឯក្រុមហ៊ុនCambodian Natural Gas Co., Ltd បានសម្រេចនូវកិច្ចការដែលបានត្រៀមក្នុងដំណាក់កាលនៃការរក្សាទុក ការដឹកជញ្ជូន និងការលក់ជាដើម ដោយផ្អែកលើសមត្ថភាពជំនាញនៃក្រុមហ៊ុន CNOOC Gas Power Group Co., Ltd។
ក្រុមហ៊ុនខ្មែរ-ចិនទាំងពីរនេះ ក៏បានចាប់ដៃគ្នាសម្រេចបាននូវការប្រើប្រាស់ឧស្ម័នធម្មជាតិរាវ(LNG)លើកដំបូងក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមបំពេញចន្លោះទីផ្សារថាមពលក្នុងកម្ពុជា នឹងជួយបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការប្រើប្រាស់ថាមពលដែលប្រកបដោយការការពារបរិស្ថានក្នុងកម្ពុជាផងដែរ។