ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពត កំណត់ផែនការអភិវឌ្ឍ«ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទ្រទ្រង់ទេសចរណ៍»ដើម្បីធានានូវការអភិរក្សជីវៈចម្រុះ
កំពត៖ ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពត បានចុះពិនិត្យសក្តានុពលសហគមន៍នេសាទកោះគ្រឹស្នា-លក តំបន់ទំនប់ទឹកភ្នំដំរី និងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ភ្នំកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច ក្នុងភូមិសាស្ត្រខេត្តកំពត។