Yearendyearend1140x150

ថៃរកឃើញវិជ្ជមានកូវីដ១៩ ជាង៩ពាន់ករណីនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
តារាងលទ្ធផលនៃការរកឃើញវិជ្ជមានកូវីដ១៩ នៅក្នុងប្រទេសថៃក្នុងថ្ងៃអាទិត្យនេះ។

ប្រភព៖ The nation 

ថៃ៖ ក្រសួងសុខាភិបាលថៃ បានរកឃើញអ្នកវិជ្ជមានកូវី១៩នៅព្រឹកថ្ងៃអាទិត្យចំនួន៨ ៨៥៩ នាក់ ដែលក្នុងនោះមាន ៣៣០ នាក់ជាអ្នកជាប់ពន្ធនាគារ។

ក្រសួងសុខាភិបាលថៃ បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៨.៨៥៩ ករណី និងមានអ្នកស្លាប់ចំនួន ៤៧ នាក់។

បើតាមក្រសួង បានឱ្យដឹងទៀតថា ករណីវិជ្ជមានកូវីដ១៩នៅក្នុងប្រទេសថៃមានចំនួន១ ៩១២ ០២៤ និងមានអ្នកជាសះស្បើយចំនួន១ ៧៩២ ១២៨នាក់ ក្នុងនោះមានអ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១០០ ៦៩១នាក់ និងមនុស្សចំនួន១៩២០៥នាក់បានស្លាប់។

ដោយឡែកមនុស្ស ៣២ ២៣១១នាក់ បានចាក់វ៉ាក់សាំង Covid-19 លើកដំបូងរួចហើយ ចំណែកមនុស្សចំនួន៣៣៤ ០៧០ បានចាក់វ៉ាក់សាំងដូសទី២រួចរាល់ហើយផងដែរ។

យ៉ាងណាមិញ សម្រាប់ដូសជំរុញវិញ មានពលរដ្ឋដែលបានចាក់រួចចំនួន៣៨ ៧៤៦ ដែលធ្វើឱ្យចំនួន អ្នកចាក់វ៉ាក់សាំងសរុបកើនដល់ ៧៥ ៣៨៩ ៥៥៨នាក់។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ថៃ កូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង