Yearendyearend1140x150

ថៃសាកល្បងផលិតវ៉ាក់សាំងកូវីដ១៩ ដោយប្រើប្រាស់ថ្នាំជក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ថៃ៖ ប្រទេសថៃបានសាកល្បងផលិតវ៉ាក់សាំងកូវីដ១៩ ដោយផ្អែកមូលដ្ឋានគ្រឹះពីថ្នាំជក់ ដែលកំពុងសាកល្បងនៅរោងចក្រមួយកន្លែងក្នុងទីក្រុងបាងកក។ នេះបើតាមការចុះផ្សាយរបស់The Nation។

បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul កាលពីថ្ងៃសុក្របានចុះត្រួតពិនិត្យកន្លែងផលិតសាកល្បងវ៉ាក់សាំងការពារជំងឺ Covid-19 ដែលមានមូលដ្ឋាននៅរោងចក្រនៅសាកលវិទ្យាល័យជូឡាឡុងកនក្នុងទីក្រុងបាងកក។

លោកបានបញ្ជាក់ថា គម្រោងវ៉ាក់សាំងដែលមផ្អែកលើរុក្ខជាតិគឺជាកិច្ចសហការរវាងសាកលវិទ្យាល័យជូឡាឡុងកន និងក្រុមហ៊ុនបៃយ៉ាភីតូផាម អិលធីឌី។គម្រោងនេះបានចាប់ផ្តើមនៅខែកុម្ភៈឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះមកបានបង្កើតលទ្ធផលដោយជោគជ័យលើកណ្តុរ និងស្វា។

ក្រសួងសុខាភិបាល និងវិទ្យាស្ថានវ៉ាក់សាំងជាតិ បានផ្តល់ថវិកាចំនួន ១៦០ លានបាតដល់សាកលវិទ្យាល័យជូឡាឡុងកន និងក្រុមហ៊ុនបៃយ៉ាភីតូផាម ដើម្បីបង្កើតរោងចក្រសាកល្បងដើម្បីផលិតវ៉ាក់សាំងនិងជីវសាស្ត្រ ដោយយករុក្ខជាតិមកផលិត ដោយរំពឹងថាដំណាក់កាលទី ១ នៃការសាកល្បងលើមនុស្សនឹងចាប់ផ្តើមនៅខែក្រោយលើអ្នកស្ម័គ្រចិត្ត ១០០ នាក់ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា៖«ប្រសិនបើការសាកល្បងជោគជ័យ រោងចក្រអាចចាប់ផ្តើមផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅត្រីមាសទី ៣ ឆ្នាំ ២០២២ រហូតដល់ ៥ លានដូសក្នុងមួយខែឬ ៦០ លានដូសក្នុងមួយឆ្នាំ»។

លោកបានបន្ថែមថា អត្ថប្រយោជន៍នៃវ៉ាក់សាំងដែលផលិតចេញពីរុក្ខជាតិអាចត្រូវបានកែប្រែ និងធ្វើឱ្យប្រសើរឡើងដើម្បីទប់ទល់នឹងវីរុសថ្មី ។

បច្ចុប្បន្ន រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានស្រាវជ្រាវរកឃើញវ៉ារ្យ៉ង់កូវីដ១៩ ចំនួន ១០ ប្រភេទ។ នៅពេលអនាគតប្រទសថៃអាចកែលម្អរូបមន្តតាមរបៀបដូចវ៉ាក់សាំងការពារគ្រុនផ្តាសាយដើម្បីការពារពីជំងឺផ្សេងៗដោយប្រើតែមួយដងប៉ុណ្ណោះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ថៃ វ៉ាក់សាំង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង