Cct850x100 1
1800px x h300px kh

នាយករដ្ឋមន្រ្តីថៃកោតសរសើរប៉ូលីសដែលបង្រ្កាបអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
បាតុកម្មរវាងអ្នកប្រឆាំងរដ្ឋាភិបាល និងកងកម្លាំំងប៉ូលីស។
រូបភាព៖ The nation 

ថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាន កោតសរសើរដល់មន្រ្តីកងកម្លាំងប៉ូលីស ដែលបានរក្សាសន្តិសុខស្របតាមគោលការណ៍អន្តរជាតិអំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍កន្លងទៅ។

លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងថា លោកប្រាយុទ្ធចាន់អូចា បានកោតសរសើ និងថ្លែងអំណរគុណ កងកម្លាំងប៉ូលីស ដែលបានបង្រ្កាបជាមួយក្រុមប្រឆាំងរដ្ឋាភិបាល។

លោកប្រាយុទ្ធក៏បានអរគុណទៅដល់ប្រជាពលរដ្ឋដែលមិនចូលរួមក្នុងការតវ៉ា ខណៈដែលការតវ៉ានេះ បង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងបញ្ហាដែលបង្កឡើងដោយប្រជាជននៅក្បែរកន្លែងតវ៉ាផងដែរ។

លោកប្រាយុទ្ធបានសង្កត់ធ្ងន់ថា ការប្រើអំពើហឹង្សាក្នុងពេលតវ៉ាគឺប្រឆាំងនឹងច្បាប់ដូចជាច្បាប់ស្តីពីជំងឺឆ្លងនិងស្ថានភាពគ្រាអាសន្ន ។ ចំពោះអ្នកដែលចូលរួមក្នុងការជួបជុំបែបនេះដែលបង្កើនហានិភ័យនៃការឆ្លងមេរោគកូវីដ -១៩ នឹងប្រឈមនឹងការជាប់ពន្ធនាគារ ២ ឆ្នាំឬពិន័យជាប្រាក់ ៤ ម៉ឺនបាត។

យ៉ាងណាមិញអ្នកនាំពាក្យរដ្ឋាភិបាល ក៏បានស្នើឱ្យក្រុមបាតុករដាក់ពាក្យបណ្តឹងទៅរដ្ឋាភិបាលឱ្យបានត្រឹមត្រូវនិងជៀសវាងការប្រើអំពើហិង្សា។

ពាក្យទាក់ទង: ថៃ អត្ថបទបកប្រែ
Khcct banner

អត្ថបទទាក់ទង