Yearendyearend1140x150
Img 0571

អាជ្ញាធរថៃ បើកសេរីដល់អ្នកបានចាក់វ៉ាក់សាំងរួច អាចមកលេងភូកេតបាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
តំបន់ទេសចរណ៍ក្នុងខេត្តភូកេត។

រូបភាព៖ Girl eat world 

ថៃ៖ អាជ្ញាធរថៃ បានផ្ដល់អាទិភាពសម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចយ៉ាងហោចណាស់បានពីរសប្ដាហ៍ អាចមកលេងកម្សាន្តក្នុងខេត្តភូកេតបាន។

បើតាមការចុះផ្សាយរបស់The nation បានឱ្យដឹងថា ពលរដ្ឋដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ពីរសប្តាហ៍មុននឹងអនុញ្ញាតឱ្យចូលក្នុងខេត្តភូកេត។

តាមប្រភពដដែលបញ្ញាក់ថា អ្នកដែលបានទទួលវ៉ាក់សាំង AstraZeneca, Pfizer, Moderna ឬ Johnson & Johnson អាចចូលក្នុងខេត្តបាន។ ទោះយ៉ាងណាស់ អ្នកទទួលវ៉ាក់សាំងស៊ីណូវាក់ ឬស៊ីណូហ្វាម ត្រូវតែចាក់ឱ្យគ្រប់ពីរដូស។

ទន្ទឹមនឹងនេះ អ្នកដែលបានជាសះស្បើយពីការឆ្លងមេរោគ Covid-19 តិចជាង ៩០ ថ្ងៃមុននឹងត្រូវឆ្លងកាត់ការធ្វើតេស្តិ៍ PCR ឬអង់ទីហ្សែនយ៉ាងហោចណាស់ ៧ ថ្ងៃមុនពេលទៅលេងភូកេត។ ដោយឡែក ការធ្វើតេស្តក៏នឹងអនុវត្តន៍សម្រាប់ក្មេងអាយុពី ៦ ទៅ ១៨ ឆ្នាំផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ថៃ អត្ថបទបកប្រែ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង