Cct850x100 1

ថៃជូនដំណឹងបិទច្រកព្រំដែនជាបណ្តោះអាសន្នជាមួយកម្ពុជា ដើម្បីទប់ស្កាត់កូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៃប្រទេសថៃ បានជូនដំណឹងដល់អាជ្ញាធរកម្ពុជាស្តីពីការបិទច្រកព្រំដែនអន្តរជាតិជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។នេះបើតាមប្រសាសន៍លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោកជំទាវ មិថុនា ភូថង បានថ្លែងថា ក្រសួងមហាផ្ទៃនៃប្រទេសថៃ បានប្រកាសឱ្យបិទច្រកព្រំដែនអន្តរជាតិ ខាងកម្ពុជាមិនទាន់ទទួលដំណឹងពីខាងភាគីថៃនៅឡើយទេ ថាប្រទេសថៃគ្រោងនឹងបិទស្មានណា ពេលណា ពោលមិនទាន់ចេញព័ត៌មានច្បាស់នៅឡើយទេ ។

លោកជំទាវបន្ថែមទៀតថា ច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ក្នុងខេត្តកោះកុងគឺមានតែមួយទេ ហើយមកទល់ពេលនេះ នៅវេលាព្រឹកនេះ គឺនៅដំណើរការធម្មតានៅឡើយទ។

ពាក្យទាក់ទង: ថៃ
Khcct banner

អត្ថបទទាក់ទង