Yearendyearend1140x150

ខេត្តកណ្តាលរកឃើញ«អ្នកវិជ្ជមានកូវីដ១៩ថ្មី»ចំនួន៧៣នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
រូបតំណាង

កណ្តាល៖ ខេត្តកណ្តាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧៣នាក់ ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈមានជនជាតិចម្រុះដូចជា ខ្មែរ ចិន វៀតណាម និងថៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាស ក្នុងចំណោមអ្នកវិជ្ជមានទាង៦៤នាក់មានជនជាតិចិន ២៩នាក់, វៀតណាម ០៧នាក់, ថៃ ០១នាក់ និងជនជាតិខ្មែរ ៣៦នាក់ ហើយបច្ចុប្បន្ននេះអ្នកជំងឺចំនួន០៩នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល និងចំនួន៦៤នាក់ទៀត ត្រូវបានដាក់ឱ្យសម្រាកនៅ​កាស៊ីណូ ជីង យ៊ុង ឃុំសំពៅពូន ស្រុកកោះធំ​ ខេត្តកណ្ដាល។

ជាមួយគ្នានេះដែរ ក្រសួងបានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៧៣នាក់នៅខេត្តកណ្ដាល ដែលស្ថិតក្នុងចំណោមទាំង៩៦នាក់ ជាតួលេខដែលរកឃើញសរុបនៅទូទាំងប្រទេស នៅថ្ងៃទី២៦មីនានេះ ដែលពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងព្យាបាលជាសះស្បើយចំនួន ១៨នាក់បន្ថែមផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៩៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៨៨៤នាក់ ហើយករណីស្លាប់ ០៨នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង