Cct850x100 1
1800px x h300px kh

ថៃបញ្ជាទិញវ៉ាក់សាំងជំងឺកូវីដ-១៩ចំនួន២លានដូសពីក្រុមហ៊ុនSinovacនៃប្រទេសចិន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ថៃ៖ ក្រសួងសុខាភិបាលថៃបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ៣ ខែមករា ថា រាជរដ្ឋាភិបាលថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ជាទិញវ៉ាក់សាំងជំងឺកូវីដ ១៩ ជាមួយក្រុមហ៊ុនSinovacនៃប្រទេសចិន ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ចំនួន២លានដូសពីចិន។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថៃបានឱ្យដឹងថា អនុលោមតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Sinovac នៃប្រទេសចិនអាចប្រគល់វ៉ាក់សាំងជំងឺកូវីដ ១៩ ជូនភាគីថៃដោយចែកជាដំណាក់កាល ពោលគឺ ចំនួន ២ សែនដូសនៅចុងខែកុម្ភៈ ចំនួន ៨ សែនដូសនៅចុងខែមីនានិង ១ លានដូសនៅចុងខែមេសា។

ក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ពួកគេក៏កំពុងស្វែងរកយ៉ាងសកម្មនូវមធ្យោបាយបញ្ជាទិញវ៉ាក់សាំងផ្សេងទៀតដើម្បីធានាថា ប្រជាជនថៃយ៉ាងហោចណាស់ ៥០ ភាគរយអាចទទួលបានឱកាសចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃ៕

Khcct banner

អត្ថបទទាក់ទង