អាជ្ញាធរខេត្តកំពង់ចាមប្រកាសបិទការចេញ-ចូលនៅភូមិមួយស្រុកស្ទឹងត្រង់ដែលពាក់ព័ន្ធ«ព្រឹត្តិការណ៍២០កុម្ភៈ»
កំពង់ចាម៖ នៅថ្ងៃទី៣០ មីនា ២០២១ នេះ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដចំនួន២នាក់ ដែលពាក់ព័ន្ធ«ព្រឹត្តិការណ៍២០កុម្ភៈ» ដែលមានអាសយដ្ឋាននៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបិទការចេញ-ចូលនៅទីតាំងនោះតែម្ដង