Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៣៧នាក់ និងជាសះស្បើយ ៤៩នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣៧នាក់បន្ថែមទៀត ក្នុងនោះមាន ៣៥នាក់ជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៤៩នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣៧នាក់ខាងលើ មាន២នាក់ជាអ្នកដំណើរចូលកម្ពុជា និង៣៥នាក់ទៀតជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» គឺនៅរាជធានីភ្នំពេញ មានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេនៅថ្ងៃនេះ ដែលមានចំនួនអ្នកឆ្លងរហូតទៅដល់ ៣០នាក់ ហើយនៅខេត្តកណ្ដាល ០៣នាក់ និងខេត្តព្រះសីហនុ ០២នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៤៧៧នាក់ ជាសះស្បើយចំនួន ១២៤០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១២១៩នាក់ ហើយករណីស្លាប់ ១៤នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង