Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលកម្ពុជា ស្នើឱ្យវៀតណាមគោរពបទដ្ឋានបច្ចេកទេសមុនចោទកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៨ ខែឧសភា បានចេញសេចក្តីប្រកាសច្រានចោលទាំងស្រុងលើព័ត៌មានដែលបានចុះផ្សាយដោយកាសែតព័ត៌មានរបស់វៀតណាមឈ្មោះ Vietnam News ស្តីពីករណីបុរសជនជាតិវៀតណាមម្នាក់ដែលបានចាកចេញពីកម្ពុជា មានផ្ទុកជំងឺកូវីដ១៩។

ក្រសួងសុខាភិបាលកម្ពុជា បានចាត់ទុកការចុះផ្សាយនៅក្នុងកាសែតវៀតណាម មិនមែនជាការពិតទេ ហើយក្រសួងស្នើឱ្យវៀតណាមគោរពបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មកអន្តរជាតិលើករណីជំងឺកូវីដ១៩ មុនធ្វើសេចក្តីសន្និដ្ឋាន ឬចុះផ្សាយដែលជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងតំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

តែយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ក្រសួងនៅតែបន្តប្រកាន់ជំហរសហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តទៀត ហើយប្រសិនមានព័ត៌មាន ឬមានការវិវឌ្ឍន៍ថ្មីណាមួយ ក្រសួងនឹងជូនដំណឹងដល់សាធារណៈជន។



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង