Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

លោក ប្រាក់ សុខុនផ្តើមទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ាពីថ្ងៃទី ២១-២៣មីនានេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នៅថ្ងៃទី ២១ មីនានេះ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី ២១ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២​។​ដំណើរទេស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងការបញ្ចប់អំពើហិង្សានៅទីនោះ។

អញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន, លោក លី យ៉ាម មីង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងមន្រ្ដីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទំាងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន និង AHA Centre ផងដែរ។

គួរបញ្ជាក់ថា ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​ ១៧ ខែកុម្ភៈ​ បន្ទាប់ពី​បិទបញ្ចប់​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លោក​ ប្រាក់ សុខុន ​បាន​ថ្លែងថា គម្រោង​បំពេញ​ទស្សនកិច្ច​នេះ គឺ​ធ្វើយ៉ាងណា ដើម្បី​បាន​ជួប​សន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ ប៉ុន្តែ​មិន​គ្រប់ភាគី​ទាំងអស់​នោះទេ ដោយ​ក្នុងនោះ​លោក​នឹង​ស្នើសុំ​ជួប​ជាមួយ​មេដឹកនាំ​យោធា​លោក មីន អ៊ុងឡាំង (Min Aung Hlaing) និង​ រដ្ឋមន្ត្រីការបរទេស​មីយ៉ាន់ម៉ា លោក វុនណា ម៉ោងលីន (Wu-nna Maung Lwin) ​និង​ឥស្សរជន​ផ្សេងៗ​ទៀត​ដែល​ខាង​ទីក្រុង​ណៃពិដោ​នឹង​រៀបចំ​សម្រួល​ឱ្យ​ជួប​៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង