
ព្រៃវែង៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ១៧ មីនានេះ បានប្រកាសបន្តធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជារហូតសម្តេចលែងចង់ធ្វើ។ការប្រកាសនេះ ធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ជាថ្មីម្តងទៀតសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចនឹងធ្វើជានាយករដ្ឋមន្ត្រីរហូតសម្តេចឈប់ចង់ធ្វើ ហើយប្រកាសនេះគឺសម្តេចមិនខ្វល់ចំពោះពាក្យសម្តីរបស់អ្នករិះគន់មួយចំនួនមកលើសម្តេច។
សម្តេចថ្លែងយ៉ាងដូច្នេះថា "ខ្ញុំធ្វើជានាយករដ្ឋមន្ត្រីរហូតខ្ញុំឈប់ចង់ធ្វើ ចង់នណាថាអីក៏ថាទៅកុំឱ្យវាលំបាកពេក យើងនឹងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់យើងឈប់ចង់ធ្វើ"។