Cctimesw1140xh150cm copy

កម្ពុជា​អស់​«អ្នកជំងឺកូវីដ​-១៩​»ជាផ្លូវការគិតត្រឹម​ថ្ងៃ​ទី​១៦​ ឧសភា​នេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖គិតត្រឹមថ្ងៃទី​ ១៦​ ឧសភា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសកម្ពុជាមានករណីជំងឺកូវីដ១៩​សរុបចំនួន​១២២ករណី​​ដដែល​ និង មានករណីជាសះស្បេីយមួយករណីថ្មី​​ទៀត ដូច្នេះករណីជាសះស្បេីយសរុបមានចំនួន១២២នាក់ ស្លាប់គ្មាន​ ។ 

ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ ក្រសួងសុខាភិបាលនៅតែបន្តប្រយ័ត្នជាប់ជានិច្ច ឱ្យប្រជាពលរដ្ឋដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។កម្ពុជាបានធ្វេីតេស្តចំនួន​ 14684 ស្មេីនឹង​ 903 ក្នុង១លាននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង