
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា Fumio Kishida គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា នៅចុងក្រោយមីនា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Jiji Press ។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី ២០ និង ២១ ខែមីនា លោក ហ្វូមីអូ គីស៊ីដា នឹងស្នើសុំក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេរំពឹងថា អាចនឹងជជែកពីទំនាក់ទំនង និង អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន។
ជាមួយគ្នានោះ លោក ហ្វូមីអូ គីស៊ីដា ក៏នឹងគ្រោងធ្វើដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌា ដោយគ្រោងជួបជាមួយនាយករដ្ឋមន្រ្តី Narendra Modi នូវការស្វែងរកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក "សេរីនិងបើកចំហ" ក្នុងនាមជាសមាជិកនៃក្រុមមិនផ្លូវការនៃលទ្ធិប្រជាធិបតេយ្យចំនួនបួន។
ឥណ្ឌាដែលពឹងលើរុស្ស៊ីសម្រាប់ការទិញសព្វាវុធ បានបដិសេធមិនបោះឆ្នោតលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដោយថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ក្នុងដំណើរទស្សនកិច្ចនោះមេដឹកនាំទាំងពីរក៏អាចពិភាក្សាអំពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនឥណ្ឌាដែលប្រើប្រាស់បច្ចេកវិទ្យារថភ្លើង shinkansen របស់ប្រទេសជប៉ុនផង នឹងការវិវឌ្ឍក្នុងវិបត្តិអ៊ុយក្រែន។