Cctimesw1140xh150cm copy

សម្ដេច ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៥ ឧសភា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងបញ្ហាផ្សេងៗមួយចំនួនទៀត នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

តាមសេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា ទីស្ដីការគណៈរដ្ឋមន្ត្រីនឹងរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែឧសភានេះ វេលាម៉ោង ៨និង៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង