Yearendyearend1140x150

កម្ពុជាប្រកាសមិន«បោះបង់»កិច្ចប្រឹងប្រែងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ៧ មករានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញមីយ៉ាន់ម៉ា។

ក្រចេះ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន សម្តេច ហ៊ុន សែន បានប្រកាសមិនបោះបង់ចោលកិច្ចប្រឹងប្រែងដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ានោះឡើយ ខណៈពេលវេលាជាប្រធានអាស៊ាននៅសល់ប្រហែលជាង១០ខែទៀត។ការប្រកាសនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង នៅថ្ងៃទី ១៦ កុម្ភៈនេះ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ៧ មករានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញ ទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ដើម្បីដោះស្រាយវិបត្តិដែលរាំរៃនៅក្នុងប្រទេសសមាជិកអាស៊ាននេះ។តែដំណើរទស្សនកិច្ចនេះមានមតិអន្តរជាតិខ្លះរិះគន់ និង ខ្លះទៀតគាំទ្រ។

នៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងថា សម្តេចមិនបោះបង់ចោលកិច្ចប្រឹងប្រែងដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ានោះឡើយ។មិនបោះបង់ដោយសារតែសម្តេច ចង់ឃើញប្រទេសនេះមានសន្តិភាព និងបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ាន។

ទាក់ទងនឹងប្រតិកម្មលើសម្តេចដែលថា ដំណើរដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា ជាការទូតប្រថុយប្រថាន។ សម្តេច ហ៊ុន សែន បានអះអាងថា បានចោទសួរថា តើមាននរណាស្លាប់ដោយសារដំណើរទស្សនកិច្ចរបស់សម្តេចហើយឬនៅ?សម្រាប់សម្រេច ប្រសិនបើនៅតែរបៀបនេះយ៉ាងហោចណាស់៥ឆ្នាំទៀត បញ្ហារបស់មីយ៉ាន់ម៉ា ដោះស្រាយមិនទាន់បានផង។

បើតាមសម្តេច ហ៊ុន សែន ដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា គឺសម្តេចចង់ស្វែងរកសុខសន្តិភាពជូនពលរដ្ឋមីយ៉ាន់ម៉ា ហើយការចរចានោះទៀតសោតគឺគ្មានអ្វីក្រៅពីឱ្យមេដឹកនាំយោងធាដែលកំពុងគ្រប់គ្រងអំណាចអនុវត្តតាមគោលការណ៍ទាំង៥ចំណុចដែលប្រទេសជាសមាជិកអាស៊ានសម្រេចរួមគ្នាកន្លងមកនោះទេ។

ឆ្លើយតបនឹងការរិះគន់ និងជេរប្រមាថ សម្តេច បានបោះពាក្យសម្តីជាលក្ខណៈបែបឌឺដងទៅវិញថា សម្តេច បានចំណាយពេលវេលាក្នុងនាមជាប្រធានអាស៊ាន ដើម្បីជួយសង្គ្រោះពលរដ្ឋមីយ៉ាន់ម៉ាឱ្យរួចផុតពីភ្លើងសង្គ្រាមតែបែរជារងការជេរប្រមាថ ដូច្នេះសម្តេចលើកទឹកចិត្តឱ្យវៃគ្នាបន្តទៀតប្រសិនបើចង់វៃ ព្រោះមិនស្លាប់ពលរដ្ឋខ្មែរនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង