Yearendyearend1140x150

សម្តេច ហ៊ុន សែន លើកទឹកចិត្តឱ្យពិភពលោក«ចរចា»បញ្ចប់សង្គ្រាម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កូរ៉េខាងត្បូង៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី ១១ កុម្ភៈនេះ បានអញ្ជើញជាសហប្រធាន បើករួមបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ដែលពិធីនេះប្រារពឡើងនៅសណ្ឋាគារឡូតេវើល សាលឡូតេគ្រីស្តាល់ ក្នុងរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។ក្នុងសន្ទរកថាបើកសម្តេច ហ៊ុន សែន បានថ្លែងលើកទឹកចិត្តដល់ប្រទេសនៅលើពិភពលោក «ចរចា» ដើម្បីបញ្ចប់សង្គ្រាមប្រសើជាងប្រើអាវុធ។

នៅចំពោះមុខបណ្តាមេដឹកនាំពិភពលោកនានា សម្តេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងសារចែករំលែកពីបទពិសោធន៍នានាដែលកម្ពុជាទទួលបានសន្តិភាពរយៈពេលជាង២០ឆ្នាំមកនេះ។

បើតាមសម្តេច ហ៊ុន សែន កាលពីអតីតកាលកម្ពុជាបានហែកហួរដោយសារសង្គ្រាម ប្រជាពលរដ្ឋស្លូតត្រង់ និងចេះដឹងផ្សេងៗត្រូវបានសម្លាប់ចោល។ ដើម្បីបញ្ចប់សង្គ្រាម សម្តេចបានប្រើប្រាស់ការចរចារ ៤ឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមនេះ ប៉ុន្តែប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់ (UNTAC) មិនអាចសម្រេចបាន គឺការដែលអ៊ុនតាក់ដកត្រឡប់ទៅវិញបន្សល់ទុកឱ្យកម្ពុជាមានតំបន់២ និងរដ្ឋាភិបាល២នៅកម្ពុជា ។

សម្តេច ហ៊ុន សែន បន្តថា "យើងខ្ញុំគ្មានជម្រើសអ្វីក្រៅពីការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីនាំមកនូវសន្តិភាព កម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុងក្នុងរយៈពេលជាង ២០ឆ្នាំរួចស្រេចទៅហើយ ហើយដែលមុននេះប្រវត្តិសាស្ត្ររបស់យើងបានបញ្ជាក់ថា ប្រមាណ៥០០ឆ្នាំ ដែលកម្ពុជាមានការហែកហួរ និងបែងចែកទឹកដី នេះជាបទពិសោធន៍មួយដែលកម្ពុជាបានរកដោយខ្លួនឯងដោយមានជំនួយឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិ"។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១០ កុម្ភៈនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ និង ធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០​២២។​ក្នុងពេលវត្តមាននៅកូរ៉េខាងត្បូងប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះនឹងនឹងជួបលោក មូន ចេ-អ៊ីន និងឥស្សរជននយោបាយ ធុរជនមួយចំនួនទៀត រូមទាំងលោក មេក ប៉ែន (Mike Pence) អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្តម បាន គីមីន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង