Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលឱ្យពលរដ្ឋពន្យាពេលពិធី«រៀបមង្គលការ ជប់លៀង​ និងការចាក់ធុងបាសរាំ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពិធីមង្គលការបែបប្រពៃណីខ្មែរ។

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​ ៨ ឧសភា​ ២០២០​ កម្ពុជាពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ។ជាសរុបប្រទេសកម្ពុជាមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មិនមានករណីជាសះស្បេីយថ្មី​ទេ​ ដូច្នេះករណីជាសះស្បេីយចាស់សរុបមានចំនួន១២០នាក់ដដែល ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ២នាក់​ប៉ុណ្ណោះ​។នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជា។

ប៉ុន្តែយ៉ាងណាក៏ដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានគូសបញ្ជាក់ថា ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ ក្រសួងនៅតែអំពាវនាវដល់ប្រជាពលរដ្ឋ​បន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

ក្រសួងបានសង្កត់ធ្ងន់ថា «យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។»

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជារកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង