Yearendyearend1140x150

ពលរដ្ឋម៉ាឡេស៊ីមួយចំនួនប្រតិកម្មរដ្ឋមន្ត្រីខ្លួនដែលរិះគន់ខុសទំនងលើសម្តេចហ៊ុន សែនទៅភូមា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រជាពលរដ្ឋមាឡេស៊ីមួយចំនួន បានសម្តែងការមិនពេញចិត្តពាក់ព័ន្ធទៅនិងរដ្ឋមន្រ្តីការបរទេសរបស់ខ្លួន គឺលោក Saifuddin Abdullahដែលរិះគន់ខុសទំនងទៅលើសម្តេច ហ៊ុនសែន ជុំវិញដំណើរទស្សនះកិច្ចសម្តេចទៅមីយ៉ាន់ម៉ាកន្លងទៅនេះ ដោយយល់ឃើញថារដ្ឋមន្ត្រីមួយនេះមិនចេះធ្វើនយោបាយការបរទេស។

《ស៊ីស៊ីថាមស៍》ជាភាសាចិន(www.cc-times.com)កាលពីពេលថ្មីៗនេះ បានចុះផ្សាយពីប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលបានផ្តាំទៅរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីកុំឲ្យព្រហើន ក្នុងការប្រើប្រាស់ពាក្យសំដីមិនគប្បី ចំពោះថ្នាក់ដឹកនាំអាស៊ាននោះ មានសារព័ត៌មានភាសាចិនល្បីៗរបស់ម៉ាឡេស៊ីមួយចំនួន គឺសារព័ត៌មាន 《China Press》 និង《Sin Chew Daily》បានដកស្រង់អត្ថបទរបស់ ស៊ីស៊ីថាមស៌ភាសាចិន ផ្សាយបន្ត។

ក្នុងការចុះផ្សាយនោះ គឺសង្កេតឃើញមានសារខំមិន Comment ជាច្រើនរបស់ប្រជាពលរដ្ឋម៉ាឡេស៊ីដែល បានសម្តែងការមិនពេញចិត្ត និង ខឹងសម្បាជាខ្លាំងទៅនិងលោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ព្រមទាំងចោទរដ្ឋមន្ត្រីរបស់ខ្លួនថា គ្មានសមត្ថភាពជារដ្ឋមន្ត្រីចូលតាមច្រកទ្វាក្រោយ ។

សារខំមិនសម្តែងមតិស្រដៀងៗគ្នាដោយចោទលោក Saifuddin Abdullah ជារដ្ឋមន្ត្រីមិនចេះធ្វើនយោបាយការបរទេស មិនចេះពីច្បាប់ទម្លាប់ ច្បាប់អន្តរជាតិ និងគ្មានសម្ថភាពគ្រប់គ្រាន់ ក្នុងកាន់កិច្ចការជារដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសម៉ាឡេស៊ីនោះទេ។

សូមបញ្ចាក់ថា លោក Saifuddin Abdullah គឺជាអ្នកនយោបាយមកពីគណបក្ស Parti Pribumi Bersatu Malaysia លោកជាប់ឆ្នោតជាតំណាងរាស្រ្តនៅរដ្ឋIndera Mahkota លោកធ្លាប់ធ្វើរដ្ឋមន្រ្តីការបរទេសដែរនៅឆ្នាំ២០១៨ដល់២០២០ ហើយនៅឆ្នាំ២០២០លោកបានទៅកាន់ជារដ្ឋមន្រ្តីទំនាក់ទំនងនិងពហុព័ត៌មានម៉ាឡេស៊ី ។

នៅឆ្នាំ២០២១ខែសីហា លោក Saifuddin Abdullahតាមរយៈការចចារបានចុះចោលជាមួយនឹងរដ្ឋាភិបាលថ្មីរបស់លោក Ismail Sabri Yaakob នឹងត្រូវបានអោយកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីសារជាថ្មី ។ដូច្នោះហើយ លោកត្រូវបានពលរដ្ឋខ្លួនមួយចំនួនអោយរហ័សនាម “រដ្ឋមន្ត្រីការបទេសចូលតាមទ្វារក្រោយ” ឬតាមរយៈការចចារចុះចោលដោះដូរតំណែង។

កាលពីថ្ងៃទី១៣ ខែមករា រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីដែលពលរដ្ឋខ្លួនអោយរហ័សនាមថាជា“រដ្ឋមន្ត្រីការបទេសចូលតាមទ្វារក្រោយ” បានរិះគន់ចំៗពីដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧មករា ឆ្នាំ២០២២ ដោយរដ្ឋមន្រ្តីការបរទេសរូបនេះ បានលើកឡើងថា «មនុស្សមួយចំនួនយល់ថាសម្តេច ហ៊ុន សែន មិនគួរធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាឡើយ ដោយសារទស្សនកិច្ចនោះ ត្រូវបានយល់ថា ជាការទទួលស្គាល់របបសឹក»។

ប្រតិកម្មឆ្លើយតបទៅនឹងការរិះគន់របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី សម្តេច ហ៊ុន សែន នៅថ្ងៃទី ២១ មករានេះ តាមរយៈរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានផ្ញើសារព្រមានខ្លាំងៗទៅកាន់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ចំពោះការប្រើប្រាស់ពាក្យសំដីមិនគប្បីលើថ្នាក់ដឹកនាំអាស៊ាន ជាពិសេស ប្រធានអាស៊ានតែម្ដង។សម្តេច ហ៊ុន សែន បានចាត់ទុក សំដីរបស់រដ្ឋមន្ត្រីការបរទេស រូបនេះ មានលក្ខណៈព្រហើន មិនសមជាអ្នកការទូត និង ខ្វះការគួរសម។

សម្តេច ហ៊ុន សែន បានពន្យល់ថា ដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់មីយ៉ាន់ម៉ា គឺដើម្បីជំរុញដោះស្រាយស្ថានភាពទាល់ច្រក ដើម្បីរកច្រកចេញ ហើយជាពិសេស ស្ថានភាពនៅមីយ៉ាន់ម៉ាពីមុន ដោយសារនៅមីយ៉ាន់ម៉ាបច្ចុប្បន្ននេះ គឺអាចមានរដ្ឋាភិបាល២ ហើយដូច្នេះទស្សនកិច្ចរបស់សម្តេចកន្លងទៅនេះ មិនមែនបង្កើតភាពស្មុគស្មាញទេ ពោលគឺរកមធ្យោបាយដោះស្រាយភាពទាល់ច្រក ដើម្បីជួយដល់មីយ៉ាន់ម៉ា ។

ចំពោះដំណើរទស្សនកិច្ចនេះ កម្ពុជាមិនមែនទៅក្នុងនាមជាប្រធានអាស៊ាននោះទេ ពោលគឺជាដំណើរទស្សនកិច្ចពិភាក្សាការងាររវាងរដ្ឋ និងរដ្ឋ តែប៉ុណ្ណោះ។ ជាមួយគ្នានោះ ប្រមុខថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាពីកិច្ចព្រមព្រៀងទាំងប្រាំចំណុចនៅក្នុងក្របខណ្ឌអាស៊ាន ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនបានអនុវត្តកន្លងមក៕

《ស៊ីស៊ីថាមស៍》ផ្សាយពីប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលបានផ្តាំទៅរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីកុំឲ្យព្រហើនក្នុងការប្រើប្រាស់ពាក្យសំដីមិនគប្បី ចំពោះថ្នាក់ដឹកនាំអាស៊ាន។

សារព័ត៌មានភាសាចិនក្នុងស្រុកនៅម៉ាឡេស៊ី 《China Press》ដកស្រង់អត្ថបទ《ស៊ីស៊ីថាមស៍》ផ្សាយពីប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលបានផ្តាំទៅរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីកុំឲ្យព្រហើនក្នុងការប្រើប្រាស់ពាក្យសំដីមិនគប្បី ចំពោះថ្នាក់ដឹកនាំអាស៊ាន។

 សារព័ត៌មានភាសាចិនក្នុងស្រុកនៅម៉ាឡេស៊ី 《sinchewdaily》ដកស្រង់អត្ថបទ《ស៊ីស៊ីថាមស៍》ផ្សាយពីប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលបានផ្តាំទៅរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីកុំឲ្យព្រហើនក្នុងការប្រើប្រាស់ពាក្យសំដីមិនគប្បី ចំពោះថ្នាក់ដឹកនាំអាស៊ាន។
សារខំមិន Comment ជាច្រើនរបស់ប្រជាពលរដ្ឋម៉ាឡេស៊ីដែល បានសម្តែងការមិនពេញចិត្ត និង ខឹងសម្បាជាខ្លាំងទៅនិងលោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ព្រមទាំងចោទរដ្ឋមន្ត្រីរបស់ខ្លួនថា គ្មានសមត្ថភាពជារដ្ឋមន្ត្រីចូលតាមច្រកទ្វាក្រោយ ។
សារខំមិន Comment ជាច្រើនរបស់ប្រជាពលរដ្ឋម៉ាឡេស៊ីដែល បានសម្តែងការមិនពេញចិត្ត និង ខឹងសម្បាជាខ្លាំងទៅនិងលោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ព្រមទាំងចោទរដ្ឋមន្ត្រីរបស់ខ្លួនថា គ្មានសមត្ថភាពជារដ្ឋមន្ត្រីចូលតាមច្រកទ្វាក្រោយ ។
សារខំមិន Comment ជាច្រើនរបស់ប្រជាពលរដ្ឋម៉ាឡេស៊ីដែល បានសម្តែងការមិនពេញចិត្ត និង ខឹងសម្បាជាខ្លាំងទៅនិងលោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ព្រមទាំងចោទរដ្ឋមន្ត្រីរបស់ខ្លួនថា គ្មានសមត្ថភាពជារដ្ឋមន្ត្រីចូលតាមច្រកទ្វាក្រោយ ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង