Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

សារព័ត៌មានអន្តរជាតិជាច្រើនចាប់អារម្មណ៍សវនាការលើលោក កឹម សុខា

នយោបាយ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីតរូបមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក កឹម សុខា


ភ្នំពេញ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានបើកសវនាការឡើងវិញ កាលពី ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២នេះ។សវនាការនេះត្រូវបានធ្វើឡើង បន្ទាប់ពីពន្យាអស់រយៈពេលជាង ២ឆ្នាំជាងដោយសារបញ្ហាកូវិដ១៩។សវនាការរបស់មេអតីតបក្សប្រឆាំងនេះ បាននាំឱ្យបណ្តាសារព័ត៌មានធំៗនៅអាស៊ី និង លោកខាងលិចចាប់អារម្មណ៍ដោយចាប់យកខ្លឹមសារផ្សាយផ្សេងៗគ្នា។

សារព័ត៌មាន DW របស់ប្រទេសអាឡឺម៉ង់ បានចាប់អារម្មណ៍ផ្សាយលើសវនាការ លោក កឹម សុខា បានចាប់ចំណងជើងធំៗថា “សវនាការលើសំណុំរឿងក្បត់ជាតិលោក កឹម សុខា បានចាប់ផ្តើមឡើងវិញហើយ ក្រោយផ្អាកដំណើរការអស់រយៈពេល ២ឆ្នាំដោយសារជំងឺរាតត្បាតកូវិដ១៩។ មិនត្រឹមតែប៉ុណ្ណោះសារព័ត៌មាន DW ក៏បានសង្កត់ធ្ងន់ៗថា “លោក សមរង្សី ដែលជាអតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងតែភៀសខ្លួនទៅស្រុកក្រៅនោះបាននិយាយថា កម្ពុជាកំពុងតែវិវត្តន៍ខ្លួនទៅជា ប្រទេសផ្តាច់ការហើយ។

សារព័ត៌មាន AlJazeera ក៏បានសរសេរចំណងជើងធំៗថា “ការជំនុំជម្រះក្តី លោក កឹមសុខា កុំតែមានមន្ទិលសង្ស័យពីសំណាក់អង្កការក្រៅរដ្ឋាភិបាល”។ បណ្តាញសារព័ត៌មាននេះក៏បានបញ្ចាក់ថា លោក កឹមសុខា ដែលជាអតីតប្រធានគណបក្សប្រឆាំងមួយដល់ធំរូបនេះត្រូវបាន បានចោទប្រកាន់ពីបទព្យាយាមផ្ដួលរំលំរដ្ឋាភិបាលដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ រហូតដល់នាំឱ្យមានការរំលាយគណបក្សសង្គ្រោះជាតិដោយបង្ខំ ព្រោះតែគណបក្សនេះបានរារាំង និងគំរាមកំហែងដល់គណបក្សកាន់អំណាចបច្ចុប្បន្ន។

ចំណែកសារព័ត៌មាន ឡាវ ក៏បានសរសេរចំណងជើងធំៗនិងចុះផ្សាយថា “កម្ពុជាកំពុងបន្តសវនាការលើសំណុំរឿងក្បត់ជាតិលោក កឹម សុខា ប្រធានគណបក្សប្រឆាំង”។ លើសពីនេះទៅទៀតសារព័ត៌មាន ឡាវ មួយនេះក៏បានលើកឡើងថា កូនស្រីរបស់លោកកឹម សុខា កញ្ញា កឹម មនោវិទ្យា កាលពីថ្ងៃអង្គារក៏បានជំរុញឲ្យតុលាការទម្លាក់បទចោទដោយបន្ថែមថាឪពុករបស់ពុំបានប្រព្រឹត្តពីបទចោទដូចតុលារការថានោះទេ។

កាសែត Bangkok Post របស់ប្រទេសថៃ ក៏បានចេញផ្សាយនិងដាក់ចំណងជើងថា “មេដឹកនាំបក្សប្រឆាំងនៅកម្ពុជា អំពាវនាវឲ្យទម្លាក់បទចោទក្បត់ជាតិនៅក្នុងសវនាការ”។ បណ្តាញសារព័ត៌មួយនេះបានបន្ថែមថា សវនាការកាត់ក្តីអតីតមេដឹកនាំបក្សប្រឆាំងរូបនេះត្រូវបានតុលាការអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ។ លើសពីនេះទៅទៀតករណីរឿងក្តីមេដឹកនាំរូបនេះ បើត្រូវកាត់ទោស គាត់អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣០ ឆ្នាំ។ លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ប្រចាំតំបន់អាស៊ីនៃបាននិយាយថា "ការចោទប្រកាន់ដោយហេតុផលនយោបាយក្លែងក្លាយ" ប្រឆាំងនឹង កឹម សុខា មិនគួរត្រូវបាននាំទៅតុលាការនោះទេ។

ការសែតយក្សមួយនៅសហរដ្ឋអាមេរិក The Washington Post ក៏បានចេញផ្សាយព័ត៌មានថា “សវនាការលើសំណុំរឿងក្បត់ជាតិលោក កឹម សុខា កំពុងបន្តសាលក្រម។ ការចោទប្រកាន់នេះ ត្រូវបានគេមើលឃើញថា ជាផ្នែកនៃយុទ្ធសាស្ត្រនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបោសសម្អាតក្រុមប្រឆាំងទាំងអស់នៅមុនការបោះឆ្នោតសកលឆ្នាំ២០១៨ ដែលគណបក្សរបស់លោកឈ្នះជាឯកច្ឆ័ន្ទ ចំពេលមានការចោទប្រកាន់ថាការបោះឆ្នោតមិនសេរី និងយុត្តិធម៌។

កាសែតនេះ បានរាយការណ៍ទៀតថា គណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពត្រូវបានគេមើលឃើញថាត្រូវបានរងការគំរាមកំហែងក្នុងការបោះឆ្នោតពិតប្រាកដពីគណបក្សកាន់អំណាច។ ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងភ្លាមៗដោយការរំលាយគណបក្សប្រឆាំងដោយតុលាការកំពូល បន្ទាប់ពីរដ្ឋាភិបាលបានចោទប្រកាន់ថាខ្លួនបានរៀបចំផែនការធ្វើរដ្ឋប្រហារ។

គួរបញ្ជាក់ថា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅ ១២ រំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។ ដោយការចាប់ខ្លួនលោកនេះត្រូវបាន តុលាការ ចោទប្រកាន់ពីបទក្បត់ជាតិ ចង់ផ្តួលរលំរដ្ឋាភិបាលស្របច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង