Cctimesw1140xh150cm copy

កម្ពុជានឹងមានរោងចក្រថ្មីចំនួន០៣ទៀត នៅពេលខាងមុខនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួនបី ដែលគម្រោងបង្កើតទីតាំងរោងចក្រថ្មីបីថែមទៀត នៅរាជធានីភ្នំពេញ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងនៅថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០នេះ។

រោងចក្រកាត់ដេរសម្លៀកបំពាក់ “MAO XING YUAN (CAMBODIA) GARMENT CO., LTD.

រោងចក្រថ្មីទាំង០៣នេះ ត្រូវបានស្នើរសុំបង្កើតនៅកម្ពុជា និងមានទីតាំងគម្រោងវិនិយោគនៅរាជធានីភ្នំពេញ ដែលទីមួយជារោងចក្រកាត់ដេរសម្លៀកបំពាក់ “MAO XING YUAN (CAMBODIA) GARMENT CO., LTD.” ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៤កន្លែង។

រោងចក្រផលិតស្បែកជើង “XH SINGHI FOOTWEAR CO., LTD.


រោងចក្រទីពីរជារោងចក្រផលិតស្បែកជើង “XH SINGHI FOOTWEAR CO., LTD.” ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០១កន្លែង និងរោងចក្រទីបីជារោងចក្រផលិតស្បែកជើង “NANTONG FIVE STAR ENTERPRISE (CAMBODIA) CO., LTD.” ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២២កន្លែង។

រោងចក្រផលិតស្បែកជើង “NANTONG FIVE STAR ENTERPRISE (CAMBODIA) CO., LTD.

សូមបញ្ជាក់ថា មានរោងចក្រថ្មីចំនួន ៨០ហើយ បានស្នើសុំបង្កើតឡើងនៅកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង