ភ្នំពេញ៖ សមាគមត្រគូលលឹមនៅកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ដឹកនាំប្រតិភូ អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
គួររម្លឹកផងដែរថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាពកាលពីព្រលឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។ សពអ្នកឧកញ៉ា ប៊ុន ស៊ាងលី បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសម្តេចនាយករដ្ឋមន្រ្តីនៅក្បែរវិមានឯករាជ្យ។
គិតត្រឹមថ្ងៃទី៥នៅថ្ងៃទី០៥ ខែឧសភានេះ គេពិនិត្យមានថ្នាក់ដឹកនាំនៅតាមបណ្តាស្ថាប័នកំពូលៗរបស់ជាតិ និងមកពីតាមក្រសួងនានា ត្រូវបានអនុញ្ញាតឱ្យអញ្ជើញទៅធុជធូបគោរពវិញ្ញាណក្ខន្ធ។តាមគម្រោងសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នឹងត្រូវដង្ហែយកទៅបញ្ចុះនៅឯកស្រុកកំណើត ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែឧសភា៕