Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

កម្ពុជាបង្ហាញក្តីកង្វល់ពីការប្រជែង«ឥទ្ធិពល»រវាងចិន-អាម៉េរិកនៅតំបន់អាស៊ាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាបេសកជនរបស់ប្រធានអាស៊ាន។រូបភាព៖ក្រសួងការបរទេស 

ភ្នំពេញ៖ ឆ្នាំ២០២២នេះ កម្ពុជាក្លាយជាប្រធានអាស៊ាន។៣ថ្ងៃបន្ទាប់ពីកម្ពុជាបំពេញតួនាទីជាប្រធានអាស៊ានជាលើកទីបី លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាបេសកជនរបស់ប្រធានអាស៊ាន ត្រូវបានវិទ្យាស្ថាន ISEAS-Yusof Ishak អញ្ជើញថ្លែងអំពីមូលបទ និងអាទិភាពសំខាន់ៗនៃភាពជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ ២០២២។ក្នុងសន្ទរកថានោះ ប្រមុខកាទូតរបស់កម្ពុជាបង្ហាញពីក្តីកង្វល់ពីការប្រជែង«ឥទ្ធិពល»រវាងចិន-អាម៉េរិកនៅតំបន់អាស៊ាន។

"សម្ពាធយ៉ាងធំធេងរបស់អាស៊ាន គឺកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ក៏ដូចជាមហាអំណាចថ្នាក់កណ្តាល។"នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន ជាបេសកជនរបស់ប្រធានអាស៊ាន។លោកគ្មានប្រទេសសមាជិកអាស៊ានណាមួយចង់ចាប់យកភាគីណាមួយនោះឡើយ ហើយអាស៊ានសង្ឃឹមថា មហាអំណាចធំបំផុតទាំងពីរអាចកសាងទំនាក់ទំនងដែលមានស្ថិរភាព អាចព្យាករណ៍បាន និង មានភាពល្អប្រសើរ។

បើតាមប្រមុខកាទូតកម្ពុជារូបនេះ កម្ពុជាមានការបារម្ភកាន់តែខ្លាំង ចំពោះនិន្នាការនៃការបែងចែកសណ្តាប់ធ្នាប់ពិភពលោកជាពីរ នៅគ្រប់ទិដ្ឋភាព ចាប់ពីនយោបាយ រហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា និងលំហ អ៊ីនធើនែត ហើយវាបានក្លាយជាបញ្ហាប្រឈមផ្ទៃក្នុង និង ជាលក្ខណៈស្ថាប័នរបស់អាស៊ាន។ សម្ពាធលើមជ្ឈភាពអាស៊ាន ការឯកភាព និង ភាពធន់របស់អាស៊ាន ចំពេលដែលមានការប្រកួតប្រជែងអំណាចដែលកំពុងកើនឡើង។

លោកថា ឆ្នាំខាងមុខនឹងកាន់តែលំបាកសម្រាប់អាស៊ានក្នុងការរក្សាឯកភាព ភាពស្អិតរមួត និងគ្រួសារអាស៊ាន១០ ដើម្បីដោះស្រាយបញ្ហាស្ថាប័នដែលកំពុងលេចឡើង និង ដើម្បីបន្តដំណើរការកសាងសហគមន៍ និង ជំរុញសមាហរណកម្ម។ល។

គួរបញ្ជាក់ថា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរវេន ​បាន​ប្តេជ្ញា​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នយោ​បាយ​នៅ​ភូមា​ដែល​ជា​បញ្ហា​ក្តៅ​មួយ​នៅ​ក្នុង​តំបន់​។​ភូមាបានធ្វើពហិការមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្រោយប្រទេសប្រ៊ុយណេដែលជាប្រធានអាស៊ានក្នុងឆ្នាំនេះ មិនបានអញ្ជើញមេដឹកនាំភូមា​លោក​​ មីន អោងឡាំងឱ្យចូលរួមកិច្ចប្រជុំនោះទេ។​ 

តែយ៉ាងណា ក្នុងការដោះស្រាយជម្លោះភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រដែលកំពុងកើនឡើង កម្ពុជាប្តេជ្ញានឹងខិតខំពង្រឹងមជ្ឈភាពអាស៊ាន ដើម្បីរក្សាសន្តិភាព សន្តិសុខ និងវិបុលភាព ដោយនឹងផ្តោតលើការពង្រឹងពហុភាគីនិយម និងដំណើរការ ពហុភាគី តាមរយៈយន្តការដឹកនាំដោយអាស៊ាន និងការពង្រឹងសកម្មភាពរួមគ្នាដែលមានលក្ខណៈ បើកចំហ តម្លាភាព បរិយាប័ន្ន និងផ្អែកលើវិធានច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង