Cctimesw1140xh150cm copy

កម្មករជិត២០ម៉ឺននាក់នឹង«ព្យួរការងារ»​ដោយសារ​រោងចក្រជិត​២០០ផ្អាក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ ឧសភា ឆ្នាំ២០២០នេះ រោងចក្រចំនួន១៨០ បានព្យួរប្រតិបត្តិការរបស់ខ្លួន ហើយរោងចក្រចំនួន​៦០​បន្ថែមទៀតក៏នឹងឈានទៅរកការព្យួរផងដែរ ដែលចំនួននេះកំពុងប៉ះពាល់ដល់កម្មករជា១៥០០០០នាក់ដែលត្រូវការងារជាបណ្តោះអាសន្ន។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC។

សេចក្តីប្រកាសដដែរបានគូសបញ្ជាក់ថា ការព្យួរការងារជាបណ្តោះអាសន្ននេះមិដឹងច្បាស់លាស់ថានឹងបន្តការងារវិញនៅពេលនេះទេ ហើយកម្មករជិត២០០០០០នាក់នឹងត្រូវព្យួរការងារនាពេលខាងមុខឆាប់ៗនេះដែលនឹងប៉ះពាល់មិនត្រឹមតែកម្មករទេ ប៉ុន្តែថែមទាំងសមាជិកគ្រួសារប្រមាណ២លាននាក់ដែលពឹងផ្អែកលើពួកគេ។

សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC បានអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ដែលទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើណើរពីកម្ពុជា គោរពតាមលក្ខខណ្ឌទូទាត់ប្រាក់សម្រាប់ទំនិញដែលបានទទួលរួចហើយ និង ឬដែលកំពុងដឹងទៅឱ្យអ្នកបញ្ជាទិញ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: រោងចក្រ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង