(គួយចូវ) ដើម្បីបង្ការការឆ្លងជំងឺ“កូរ៉ូណា” អាជ្ញាធរស្រុកតានចាយខេត្តគួយចូវប្រទេសចិន បានពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់ទាំងយប់ទាំងថ្ងៃក្នុងតំបន់ព្រៃភ្នំមួយនេះ។បុគ្គលិកបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់រាល់រថយន្ត និងអ្នកដំណើរដែលឆ្លងកាត់។
នៅក្នុងស្រុកតានចាយនេះមានដាក់កន្លែងត្រួតពិនិត្យរហូតដល់ទៅ៥៧កន្លែង ដោយមានបុគ្គលិកប្រចាំការ២៤ម៉ោងដោយប្តូរវេណគ្នា ទោះជាយប់អធ្រាត្រក៏មិនមានដក់អ្នកប្រចាំការឡើយ ដើម្បីធានាសុវត្ថិភាពប្រជាជនក្នុងតំបន់ព្រៃភ្នំមួយនេះ។