Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

គណបក្សហ៊្វុនស៊ិនប៉ិចបោះឆ្នោតយាងព្រះអង្គម្ចាស់​ក្សត្រី​ អរុណ​ រស្មី​ ធ្វើជាអនុប្រធានទី១

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី 

ភ្នំពេញ៖គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី ២៤ ធ្នូនេះ បានបោះឆ្នោតជាឯកច្ឆន្ទយាងសម្តេច រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១គណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំគណបក្សក្នុង ព្រះឋានៈជា ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់អាណត្តិ ៥ឆ្នាំ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការនាយក គណបក្សហ៊្វុនស៊ិនប៉ិច។

គណៈកម្មាធិការនាយកគណបក្ស ហ៊្វុនស៊ិនប៉ិច បានបើកអង្គប្រជុំនៅថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២១ ដើម្បីតម្រង់ទិសដំណើរការ និង ការប្រព្រឹត្តទៅរបស់គណបក្សហ៊្វុនស៊ិនប៉ិចមករកភាពប្រក្រតីវិញ ដោយផ្អែកតាមខ្លឹមសារនៃលក្ខន្តិកៈគណបក្ស ក្នុងខណៈដែលគណបក្សជួបវិបត្តិគ្មានប្រធានដឹកនាំ។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងករណីប្រធានសក្ដិ បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គសោយទិវង្គត។ យោងប្រការ ២៤ កថាខណ្ឌទី៣ នៃលក្ខន្តិកៈបានតម្រូវឲ្យគណៈកម្មាធិការនាយក កោះប្រជុំសមាជដើម្បីជ្រើស តាំងប្រធានគណបក្សក្នុងរយៈវេលា ៦០ថ្ងៃយ៉ាងយូរ។ ក្នុងកាលៈទេសៈដែលគណៈកម្មាធិការនាយកពុំទាន់អាច កោះប្រជុំសមាជបាន អង្គប្រជុំបានពិនិត្យលទ្ធភាពដើម្បីអនុវត្តតាមប្រការ១៧ (ថ្មី) នៃលក្ខន្តិកៈគណបក្សដែល ចែងថាសមាជមានពីរប្រភេទគឺសមាជសាមញ្ញ និងសមាជវិសាមញ្ញ សមាជបានបើកផ្លូវប្រគល់សិទ្ធិជូនប្រធាន គណបក្សប្រជុំគណៈកម្មាធិការនាយក ដើម្បីសម្រេចរាល់កិច្ចការដែលជាសមត្ថកិច្ចរបស់សមាជ រួចរាយការណ៍ជូនអង្គសមាជពេលក្រោយ។

សេចក្តីប្រកាសព័ត៌មាន អះអាងថា ផ្អែកតាមខ្លឹមសារក្នុងប្រការ១៧ (ថ្មី) ចំណុចបី និងប្រការ២៤ កថាខណ្ឌ ទីបីនៃលក្ខន្តិកៈ និងអនុលោមតាមស្ថានភាពបច្ចុប្បន្ន ដែលគណបក្សហ៊្វុនស៊ិនប៉ិចគ្មានប្រធានដឹកនាំគណៈកម្មាធិការនាយកដែលនៅជាធរមាន បានបំពេញតួនាទីជំនួសប្រធានគណបក្សដោយបានកោះប្រជុំគណៈកម្មាធិការ នាយកជំនួសសមាជ ដើម្បីជ្រើសតាំងប្រធានគណបក្ស។

អង្គប្រជុំគណៈកម្មាធិការនាយកនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានបោះឆ្នោតជាឯកច្ឆន្ទយាងសម្តេច រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១គណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំគណបក្សក្នុង ព្រះឋានៈជា ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់អាណត្តិ ៥ឆ្នាំ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង