Cctimesw1140xh150cm copy

លទ្ធផលកូវីដ៖ គិតត្រឹមថ្ងៃទី ០៤ ឧសភា គ្មានករណីឆ្លងថ្មី ហើយក៏គ្មានករណីជាសះស្បើយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រហូតដល់ម៉ោង ៩:២០នាទីព្រឹក ថ្ងៃទី ៤ ឧសភានេះ ក្រសួងសុខាភិបាលកម្ពុជាពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មី ហើយក៏គ្មានករណីជាសះស្បើយ ខណៈអ្នកជាសះស្បើយសរុប១២០នាក់ដដែល។ នេះបើតាមសេចក្តីប្រកាសជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។

ស្របជាមួយគ្នានេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា នាព្រឹកនេះបានថ្លែងថា នៅព្រឹកថ្ងៃទី០៤ ឧសភានេះ ក្រសួងសុខាភិបាលពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មី ហើយក៏គ្មានករណីជាសះស្បើយដែរ ខណៈអ្នកជាសះស្បើយសរុប១២០ដដែល និងអ្នកជំងឺកំពុងព្យាបាលសល់តែ២នាក់ មិនមានអ្នកស្លាប់។

ឯកឧត្តម ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ទោះបីមិនមានអ្នកឆ្លងវីរុសកូវីដ១៩ ក៏ប៉ុន្តែស្ថានភាពកូវីដ១៩ នៅកម្ពុជាគឺស្ថិតក្នុងភាពប្រុងប្រយ័ត្នជានិច្ច ហើយប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើន និងបន្តការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ហើយខិតខំអនុវត្តគ្រប់បែបយ៉ាងតាមបទបញ្ជារបស់សម្ដេច ហ៊ុន សែន និងការណែនាំនានារបស់ក្រសួងសុខាភិបាលកម្ពុជា។

បន្ថែមនេះ លោករដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរ និងចៀសវាងចូលរួមពិធីដែលមានការជួបជុំគ្នាច្រើនកុះករ ក៏ដូចជាពិធីសាសនា បុណ្យទាននានា ឬបើចាំបាច់ខានមិនបាននោះ ក៏ត្រូវកាត់បន្ថយឲ្យបានជាអតិបរមានូវការធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីជៀសវាងនូវការចម្លងរោគ ក៏ដូចជាចូលរួមទប់ស្កាត់ការចម្លងរាតត្បាតចូលទៅក្នុងសហគមន៍៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង