ភ្នំពេញ៖ ក្រុមសមាគមពេទ្យចិន ជំនួយសប្បុរសឡានធាន សហព័ន្ធសប្បុរសធម៌ចិន តាមរយៈវេទិការសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្រ្តី បានចុះមកបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ដល់បន្ទាយបញ្ជាការដ្ឋានអង្គរក្ស(ស្វាយរលំ)។
លោក ឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ ខ.ភ.ម និងជាមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្សបានសហការជាមួយក្រុមសមាគមន៍ពេទ្យ ជំនួយសប្បុរសឡានធាន សហព័ន្ធសប្បុរសធម៌ចិន តាមរយៈវេទិការសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្រ្តី បានចុះមកបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ដល់បន្ទាយបញ្ជាការដ្ឋានអង្គរក្ស(ស្វាយរលំ) ក៏ដូចជាការចុះជួយបាញ់ថ្នាំសម្លាប់មេរោគនេះតាមទីសាធារណៈ ទីផ្សារ សាលារៀន បានជាច្រើនកន្លែង។
លោកបានគុណដល់ក្រុមសមាគមន៍ចិន និងក្រុងការងារ ទីស្តីការ គណៈរដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ចូលរួមក្នុងការ បង្ការ ទប់ស្កាត់ នូវជម្ងឺឆ្ងងកូវីដ១៩ ក៏ដូចជាការចុះជួយបាញ់ថ្នាំសម្លាប់មេរោគនេះ តាមទីសាធារណៈ ទីផ្សារ សាលារៀន បានជាច្រើនកន្លែង។