Cctimesw1140xh150cm copy

អាជ្ញាធរកូរ៉េខាងត្បូងនឹងបញ្ជូន«ពលរដ្ឋខ្មែរម្នាក់ទៅតុលាការ»ក្រោយល្មើសចត្តាឡីស័ក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។

ភ្នំពេញ៖ ពលករខ្មែរម្នាក់នឹងត្រូវអាជ្ញាធរកូរ៉េខាងត្បូងបញ្ជូនទៅតុលាការ  ដើម្បីកាត់ទោសបន្ទាប់ពីរូបគេបានប្រព្រឹត្តល្មើស​ចត្តាឡីស័ករបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ កាលពីថ្ងៃទី ២៨ មេសា ២០២០។ នេះបើយោងតាមប្រសាសន៍លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងថ្លែងប្រាប់ស៊ីស៊ីថាមស៍។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យអ្នកដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែក អាជ្ញាធរកូរ៉េបានរកឃើញថាពលករខ្មែរមួយរូប ជាពលករឧស្សាហកម្មនៅតំបន់អ៊ូលសាន ដែលទើបនឹងត្រឡប់មកពីខ្មែរវិញ កាលពីថ្ងៃទី២៣ មេសា បានប្រព្រឹត្តល្មើសនឹងវិធានការដាក់ឱ្យនៅដាច់ដោយឡែកនេះ ដោយបានលួចចេញពីទីតាំងចត្តាឡីស័ករបស់ខ្លួន និងបិទទូរសព្ទពីម៉ោង ១២ រហូតដល់ម៉ោង ៤:៣០​នាទីល្ងាច​ថ្ងៃទី ២៨ មេសា។

បើតាមលោក ឡុង ឌីម៉ង ក្រោយបញ្ចប់ចត្តាឡីស័កនៅថ្ងៃទី៧ ឧសភា ពលករខ្មែរម្នាក់នឹងត្រូវអាជ្ញាធរកូរ៉េខាងត្បូងបញ្ជូនទៅតុលាការ ហើយលទ្ធផលអាចតុលាការកូរ៉េ តម្រូវឱ្យពលរដ្ឋម្នាក់នេះបង់ប្រាក់ប្រមាណ១ម៉ឺនដុល្លារ ឬអាចប្រឈមនឹងការធ្វើនិរទេសចេញពីប្រទេសកូរ៉េ នាពេលឆាប់ៗខាងមុខ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសកូរ៉េខាងត្បូង មេត្តាផ្អាកធ្វើដំណើរមួយរយៈព្រោះខណៈពេលនេះគឺកំពុងទប់ស្កាត់កូវីដ១៩ ហើយកុំល្មើសនឹងបម្រាមរបស់រដ្ឋាភិបាលកូរ៉េ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង