Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

គណបក្សហ៊្វុនស៊ិនប៉ិចសន្យាបន្ត«ពង្រឹងពង្រីកទំនាក់ទំនង»ជាមួយចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៤ ខែធ្នូ បានទទួលជួបជាមួយ លោក WU CHUANBING ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា នៅទីស្នាក់ការគណបក្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ក្នុងជំនួបនោះ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិចប្រកាសបន្ត«ពង្រឹងពង្រីកទំនាក់ទំនង»ជាមួយចិន។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅក្នុងជំនួបដ៏មានសារៈសំខាន់ អំពីទំនាក់ទំនងគណបក្សកុម្មុយនិស្តចិន និងគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងនូវសេចក្តីអំណរគុណដល់ ប្រទេសចិនដែលតែងតែយកចិត្តទុកដាក់ ផ្តល់ជំនួយជាច្រើន មកដល់កម្ពុជា ទាំងសេដ្ឋកិច្ច គាំពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង វិស័យសុខាភិបាលជាដើម។ហើយ គណបក្សកុម្មុយនិស្ត ក៏តែងតែផ្តល់ការគាំទ្រផ្នែកបណ្តុះបណ្តាលយុវជន មកដល់គណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។

បើតាមលោក ញឿន រ៉ាដែន ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានព្រះបន្ទូល បន្តពង្រឹងពង្រីកទំនាក់ទំនងល្អជាប្រពៃណី ជាមួយមហាមិត្តចិន និងគាំទ្រគោលជំហរនយោបាយចិនជានិច្ច ។

លោក WU CHUANBING ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានចូលរួមរំលែកទុក្ខជាមួយព្រះញាតិវង្ស ព្រះបុត្រាបុត្រី នៃ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។ លោក Wu បានរំលឹកនូវអនុស្សាវរិយ៍ជាមួយព្រះអង្គ ហើយប្រទេសចិន បានចាត់ទុក សម្តេចក្រុមព្រះ ជាមិត្តល្អ ។

លោក Wu បានប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងល្អ និងគាំទ្រ ព្រះអង្គ នរោត្តម ចក្រាវុធ ថែរក្សាកេរិ៍ដំណែល ជាស្ថាព្រហស្ថ សម្តេចឳ សម្តេចតា ព្រះបរមរតនកោដ្ឋ គឺ FUNCINPEC គង់វង្សជាអមតៈ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង