Cctimesw1140xh150cm copy

សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ប្រគល់ម៉ាស់២៥ម៉ឺនសម្រាប់​ចែក​ស្ថាប័ន៥​នៅ​កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា បានប្រគល់ម៉ាស់ចំនួន ២៥ម៉ឺនម៉ាស់សម្រាប់ចែកស្ថាប័ន៥នៅកម្ពុជា ដើម្បីចូលរួមទប់ស្កាត់មេរោគកូវីដ១៩។

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីប្រគល់ និងទទួលនូវម៉ាស់ ចំនួន ២៥ម៉ឺនម៉ាស់ ពីសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសចិន ដែលបានជួយឧបត្ថម្ភជាសម្ភារៈបរិក្ខាពេទ្យបម្រើដល់វិស័យសុខាភិបាល ក៏ដូចជាគ្រូពេទ្យបច្ចេកទេសក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ១៩ នៅកម្ពុជា ។

ដោយឡែកថ្ងៃនេះ សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ក៏បានចូលរួមនូវការចែករំលែកជួយដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈ លោកជំទាវ នូវការផ្តល់នូវម៉ាស់ទាំងនេះសម្រាប់បែងចែកជូនដល់៖ រដ្ឋបាលរាជធានីភ្នំពេញ ចំនួន ១០ម៉ឺនម៉ាស់ រដ្ឋបាលខេត្តត្បូងឃ្មុំ ចំនួន ៥ម៉ឺនម៉ាស់ ស្នងការរាជធានីភ្នំពេញ ចំនួន ៣ម៉ឺនម៉ាស់ រដ្ឋបាលខេត្តកណ្តាល ចំនួន ២ម៉ឺនមាស់ រដ្ឋបាលខេត្តស្វាយរៀង ៥ម៉ឺនម៉ាស់ ។

លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានមក្រិតតិច ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១១៩នាក់ និងពុំមានអ្នកស្លាប់នោះទេ។អត្ថបទពីវិទ្យុមិត្តភាពកម្ពុជា ចិន


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង