Cctimesw1140xh150cm copy

ថៃដាក់ប្រទេសក្បែរខាងខ្លួនជាប្រទេសមានហានិភ័យខ្ពស់ឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រភពរូបភាព៖ The Nation

ភ្នំពេញ៖ ក្រសួងសុខាភិបាលថៃ កាលពីថ្ងៃទី២២ មេសា បានសម្រេចដាក់ប្រទេសចំនួន៥ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសក្នុងនោះក៏មានកម្ពុជាផងដែរ។ ប្រទេសទាំង៥នោះ រួមមានកម្ពុជា ម៉ាឡេស៊ី ឡាវ ឥណ្ឌូនេស៊ី និងប្រទេសមីយ៉ាន់ម៉ា។

យោងតាមកាសែត The Nation របស់ថៃបានគូសបញ្ជាក់ថា ប្រទេសទាំង៥ ដូចជា ប្រទេសម៉ាឡេស៊ី កម្ពុជា ឡាវ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាត្រូវបានបញ្ចូលទៅក្នុងបញ្ជីប្រទេស និងដែនដីដែលត្រូវបានគេចាត់ទុកថាជាហានិភ័យខ្ពស់នៃការឆ្លងមេរោគថ្មីនៃវីរុស (Covid-19) នៅលើគេហទំព័ររ៉ូយ៉ាល់ហ្គាត(Royal Gatte)។

លោក Anutin Charnvirakul រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃបានបញ្ជាក់យ៉ាងខ្លីថា ស្ថានភាពCovid-19 នៅក្នុងប្រទេសទាំង៥នេះកំពុងតែមានការកើនឡើង។

គួរបញ្ជាក់ថា នេះជាវិធានការបន្ថែមទៀតរបស់អាជ្ញាធរថៃ ខណៈកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ប្រទេសថៃបានដាក់ឈ្មោះប្រទេសចំនួន៤ គឺចិន (រួមមានហុងកុងនិងម៉ាកាវ) កូរ៉េខាងត្បូងអ៊ីតាលីនិងអ៊ីរ៉ង់ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគ Covid-19ផងដែរ។

តែយ៉ាងណាក័ដោយ វិធានការរបស់ថៃនេះ ហាក់ដូចជាផ្ទុយនឹងស្ថានភាពជាក់ស្តែង ព្រោះថាប្រទេសដែលថៃដាក់នោះភាគច្រើនស្ថានភាពកូវីដ ១៩ មានភាពធូរស្បើយខ្លាំង ខណៈដែលថៃខ្លួនឯងកំពុងតែយ៉ាប់យឺននឹងមេរោគកូវីដ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង