ភ្នំពេញ៖ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវដង្ហែពីបារាំងមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោងប្រហែល១២ព្រឹកនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។
ក្រោយដង្ហែមកដល់កម្ពុជា ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវតម្កល់នៅព្រះរាជតំណាក់ នាផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះពិធីបុណ្យ សាសនា។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គត ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំបុណ្យព្រះសព។




